រាជធានីភ្នំពេញ​ ៖ គោលដៅ​ត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ គ្រឿងញៀន​ គ្រឿងស្រវឹង និង​ជា​ពិសេស​កិច្ច​ការ​ការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​​ មុនព្រះរាជ្យពិធីបុណ្យអុំទូកជិតចូលមកដល់​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ ​ចុះអនុវត្តច្បាប់ចរា​ចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងសារធាតុញៀន​ នៅចំណុចមុខវត្ត​នន្ទមុនី ផ្លូវមុនីរ៉េត​(២១៧)​ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង២០:០០នាទីយប់​ ថ្ងៃព្រហស្បតិ៍្ត​ ទី០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩នេះ ​។

មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​​ខណ្ឌមានជ័យ​ ធ្វេីឡេីងគឺ ដោយមានការណែនាំពីលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ និងជាប្រធាន​គណៈបញ្ជាការឯកភាព​ខណ្ឌ​ បានចាត់តាំងឲ្យលោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌមានជ័យ​ ដឹកនាំកម្លាំងចម្រុះ​ ចុះគោលដៅត្រួតពិនិត្យខាងលេីនេះ​ បានប្រេីកម្លាំងសរុបជាង ៥០នាក់​ ក្នុងនោះមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន២៥នាក់ ដឹកនាំដោយអធិការរងចំនួន ៤រូប មានលោកវរសេនីយ៍ត្រី ជឹម សុភ័ក្ភ្រ, លោកវរសេនីយ៍ត្រី គឹម កល្យាណ​, លោក​វរសេនីយ៍ត្រី​ គង់​ សុវង្ស និងលោកអនុសេនីយ៍ឯក ឃុន រតនា បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ០៩នាក់​ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ និងកម្លាំងសាលាសង្កាត់ចំនួន ២៥នាក់ ដឹកនាំដោយលោក ឡេង​ ចន្ទសុភ័ត្រា​ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ​ និងលោក​ ទូច​ សំអុល​ ចៅសង្កាត់ស្ទឹងមានជ័យទី៣ ផងដែរ។

លទ្ធផលក្នុងការត្រួតពិនិត្យរួមមាន ៖ សម្ភារៈដកហូតមានវិទ្យុទាក់ទង​ ចំនួន​ ១គ្រឿង​ ពីឈ្មោះ​ ស្រី​ សុវណ្ណនី​ ភេទប្រុស​ មានទីលំនៅ​ភូមិដូនលៀប​ ឃុំគោកព្រីង ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង​ បន្ទាប់ពី​ជិះម៉ូតូមួយគ្រឿង​ ម៉ាកWave S ពណ៍ខ្មៅលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 1GN-4602 ពាក់មួកអង្គរក្ស​ តែមិនពាក់មួកសុវត្ថិភាព​ ហេីយថែមទាំង​សៀតវិទ្យុទាក់ទង ជាប់ចង្កេះខាងស្ដាំ​ចូលក្នុងគោលដៅ​ត្រួតពិនិត្យ​ និងបានដកហូត​ដំបង​ដែក​ ១ដេីម​ និងកូនកាំបិត​កែច្នៃ​ ចំនួនមួយ​ ពីឈ្មោះ ថាន់​ ចន្ថា ភេទប្រុស​ ជាសន្តិសុខក្រុមហ៊ុនឯកជន​ ហេីយចំពោះសន្តិសុខទាំងពីរនាក់​ខាងលេី​នេះ កម្លាំងសមត្ថកិច្ចគ្រាន់តែដកហូត​សម្ភារៈ​ប៉ុណ្ណោះ​ ហេីយអនុញាតិឲ្យបន្តដំណេីរទៅ ។

ជាមួយគ្នានេះ​កម្លាំងបានត្រួតពិនិត្យ​ រថយន្តឆ្លងកាត់ចំនួន ៧២​គ្រឿង​ (ក្នុងនោះមានរថយន្តបកកញ្ចក់ខ្មៅ​ ចំនួន​៣គ្រឿង) ។ ម៉ូតូឆ្លងកាត់ចំនួន ១៨៧គ្រឿង (ក្នុងនោះម៉ូតូចំនួន១៨៧គ្រឿង ដែលអ្នកបើកបរ មិនពាក់មួកសុវត្ថិភាព បានធ្វេីការ​បង់ផាកពិន័យ ចេញ​វិក្កយបត្រ​រួចរាល់ភ្លាមៗតែម្ដង) ។​ និងអាវុធខ្លីឆ្លងកាត់​ ចំនួន២ដេីម (មានម៉ាក​រ៉ូឡូ​ ១ដេីម​ និងម៉ាក Lock ១ដេីម​) ដែលមានច្បាប់​ និងលិខិតបញ្ជាក់​បេសកកម្ម​ត្រឹមត្រូវ​។ ចំណែកឯគ្រឿងញៀន​ កាត់គោលដៅត្រួតពិនិត្យនោះទេ​ ប្រតិបត្តិការ​បានបញ្ចប់​នៅវេលាម៉ោង ២២:០០ នាទីថ្ងៃខែឆ្នាំដដែល៕