ឈានចូលមកដល់កំឡុងចុងខែវិច្ឆិកាឆ្នាំ២០១៩នេះ កសិករមួយចំនួនបាន ប្រមូលផលស្រូវស្រាលបង្កើនរដូវ ជាពិសេសកសិកររស់នៅក្នុងស្រុកបារាយណ៏ ខេត្តកំពង់ធំ កំពុងតែ ចាប់ផ្តើមចុះច្រូតកាត់ស្រូវក្រអូបនិងស្រូវផ្ការំដួល ដើម្បីប្រញ៉ាប់ប្រញ៉ាល់លក់ឲ្យទាន់ តម្លៃតាមហាងឆេង ខណៈដែលទឹកកំពុងចាប់ផ្តើមរីងហួតជាបណ្តើរៗនេះ។

លោក តែគឹម ថេង ជាកសិករដែលបានផលិតស្រូវផ្ការំដួល រស់នៅឃុំទ្រៀល ស្រុកតាំងគោក បច្ចប្បន្ន កំពុងបង្កបង្កើនផលដំណាំស្រូវ នៅតំបន់វាលក្រោមចំណុចជិតអាង ឯកឧត្តម ថោងខុន ស្ថិតនៅឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ បាននិយាយទាំងទឹកមុខក្រៀមក្រំថា ជារៀងរាល់ឆ្នាំក្រុមគ្រួសាររបស់គាត់ បានផលិតពូជស្រូវ ប្រភេទ៤៩និងស្រូវសែនក្រអូប ឃើញថាទិន្នផលស្រូវសែនក្រអូន ជាមធ្យម ចាប់ពី៤តោនទៅ៤:៥០តោន អាចរកបានប្រាក់ចំណេញចាប់ពី២៥លានរៀលទៅ៣០លានរៀលដែរ។ តែមកដល់ចុងឆ្ន២០១៩នេះគឺក្នុងកំឡុងត្រីមាសទី៣ បានប្រែមកផលិតស្រូវផ្ការំដួលវិញម្តង ព្រោះថាវាប្រើដើមទន់ តិចជាងស្រូវទាំង២ប្រភេទខាងលើ ហើយប្រើរយៈពេលខ្លីជាង ពីព្រោះខ្លាចប្រឡាយទឹករីងហួតលឿន ធ្វើអោយគ្រាប់ស្រូវមិនពេញល្អ។ លោកបានបន្តថា បានជាក្រុមគ្តួសាររបស់គាត់ជ្រើសរើសយកពូជផ្ការំដួលមកផលិតនេះ លោកគិតថា វាជាស្រូវដែលមានអង្ករល្អជាងគេ ដែលរាជរដ្ឋាភីបាលកម្ពុជាយើង បាននាំយកអង្ករផ្ការំដួលនេះ ទៅប្រកួតប្រជែងនៅក្រៅប្រទេស ហើយទិន្នផលដែលប្រមូលនៅដើមខែធ្នូ ឆ្នាំ២០១៩នេះ គឺ២៤០០គីឡូក្រាមទៅ២៦០០គីឡូក្រាម ក្នុង១ហិកតា តែក៏អាចរកប្រាក់ចំណេញបានប្រហាក់ប្រហែលនឹងស្រូវ ក្រអូប៤៩និងក្រអូបដែរ។

យោងតាមរបាយការណ៏ ពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ធំ បានអោយដឹងថា គីតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានចុះប្រមូលផលស្រូវរស្សា បានចំនួន៩៤២១០ហិកតា  ទិន្នផលជាមធ្យមគឺ២៦០០គីឡូក្នុង១ហិកតា ក្នុងនោះស្រូវក្រអូបនិងស្រូវផ្ការំដួល មានតម្លៃចន្លោះពី១០៥០រ ទៅ១១០០រៀលក្នុង១គីឡូក្រាម ដំឡូងមីស្រស់ តម្លៃចន្លោះពី៣៥០រទៅ៣៧០រៀលក្នុង១គីឡូក្រាម។  ចំណែកល្បឿន នៃការបង្កបង្កើនស្រូវបណ្តញទឹកនិងស្រូវប្រាំង នៅឆ្នាំ២០១៩ -២០២០នេះ បានចំនួន៤១៩៨៩ហិកតា ស្មើនិង១០៤ភាគរយនៃផែនការ ៤០០០០ហិកតា និងដំណាំរួមផ្សំ ៨៧ហិកតា បើធៀបទៅនឹងរយៈពេលដូចគ្នានិងឆ្នាំមុនគឺទាបជាង១៧ហិកតា  ហើយទឹកស្ទឹងសែន គិតមកដល់ចុងខែវិច្ឆិកានេះ មានកម្ពស់៧:៦១ម៉ែត្រទាបជាងឆ្នាំមុន ១:៦៩ម។ កម្ពស់ទឹកភ្លៀងមានកម្ពស់១០៣៣;៥មម ទាបជាងឆ្នាំមុន៥៨:៣មម.។ បានធ្វើប៉ះពាល់ដល់ផលស្រូវនិងស្កក សរុបចំនួនចន្លោះពី  ៣ទៅ៥%។