ខេត្តព្រះសីហនុ៖ អគ្គីភ័យឆាប់ឆេះរោងចក្រផលលិតក្ដារបន្ទះកុងផ្លាកកេមួយកន្លែងបានឆាប់ឆេះ នៅពីខាងក្រោយរោងចក្រ ធ្វើឲ្យមានការភ្ញាក់ផ្អើ លដល់កម្មករ កម្មការិនី ដែលបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើយុទ្ឋនាការជួយសង្គ្រោះជាង២ម៉ោង ទើបអាចគ្រប់គ្រងអគ្គីភ័យបានទាំងស្រុង អគ្គីភ័យខាងលើបានកើតឡើងនៅវេលាម៉ោង១០និង១០នាទី នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់  ខេត្តព្រះសីហនុ។

យោងតាមប្រភពពីលោកឧត្តមសេនីយ៏ត្រី ប៊ូ សុធី ស្នងការរងទទួលផែនបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានគូសបញ្ជាក់ថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ មានអគ្គីភ័យមួយកើតឡើងត្រង់ចំនុច រោងម៉ាស៊ិន និង ឡផលិតកំហាប់ខ្សល់ដើរដោយកាដុតកម្ទេចអុស ប៉ុន្តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់ មនុស្សណាម្នាក់រងរបួស និងខូចខាតសម្ភារៈក្នុងរោងចក្រ មួយចំនួន។

បន្ទាប់ពីទទួលបានដំណឹង មានករណីអគ្គីភ័យភ្លាមៗនោះ អង្គភាពពន្លត់អគ្គីភ័យមកពីស្ថាប័ណ្ណចំនួន ៤ផ្សេងគ្នា ចុះមកកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះភ្លាមៗ ដោយបានប្រើប្រាស់រថយន្តចំនួន ៩គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន ៣គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរ បាលស្រុកព្រៃនប់ចំនួន ១គ្រឿង រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថចំនួន ២គ្រឿង រថយន្តពន្លត់អគ្គីភ័យកំពង់ផែរស្វយ័ត្នចំនួន ១គ្រឿង និង រថយន្តពន្លត់អគ្គីភ័យកងអន្តរាគមន៏៧១១ចំនួន ២គ្រឿង ក្នុងនោះផងដែរប្រើប្រាស់ទឹកអស់ចំនួនប្រហាក់ប្រហែល១៨រថយន្ត និង ប្រើប្រាស់ពេលវេលាជួយសង្គ្រោះរយះពេលជិត៣ម៉ោង។

ប្រភពដ៏ដែលបានបន្តថា ចំពោះមូលហេតុនៃការបង្ករអោយមានជាអគ្គីភ័យនេះ គឺបណ្តាលមកពីផ្ទុះឡផលិតកំហាប់ខ្សល់ដើរដោយកាដុតកម្ទេចអុស ដើម្បីយកកម្តៅនិងខ្សល់ទៅគៀបបន្ទះក្ដារកុងផ្លាកកេ ប៉ុន្តែសំណាងល្អពុំបណ្តាលអោយឆាបឆេះរោងចក្រទាំងមូល គឺឆេះត្រឹមតែរោងម៉ាស៊ិន និង ឡផលិតកំហាប់ខ្សល់ដើរដោយកាដុតកម្ទេចអុស និងក្ដារកុងផ្លាកកេមួយចំនួន៕