ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩ អាជ្ញាធរសង្កាត់ ខណ្ឌ ដឹកនាំកម្លាំងនិងគ្រឿងចក្រឈូសឆាយសំអាតដីធ្លាក់លើទ្រូងផ្លូវរាប់ខែឆ្នាំមកហើយ  ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់ អនាម័យ នៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ចាប់ពីមុខផ្សារបៃតង សង្កាត់ ត្រពាំងក្រសាំង ឆ្ពោះទៅស្តុបកប់ស្រូវ ផ្លូវជាតិលេខ៤ ។ ដើម្បីសោភ័ណ្ឌភាព តាមដងផ្លូវ ចិញ្ចើមផ្លូវ សម្អាតផ្លូវ សម្អាតបរិស្ថាន ដើម្បីបំបាត់ធូលីហុយបានខ្លះព្រោះមិនដែលបានឈូសឆាយសម្អាតជាញឹកញាប់នោះទេ។

តាមប្រជាពលរដ្ឋ បានលើកឡើងថា សោភ័ណ្ឌភាព បរិស្ថាន តាមដងផ្លូវ ទំនប់កប់ស្រូវបានរងការបំផ្លាញដោយរថយន្តធុនធំដឹកដី ខ្សាច់ថ្មឆ្លងកាត់ ធ្លាក់ កំគប់ រាយប៉ាយពេញផ្លូវ ជាពិសេសហ្វូងគោទាំងហ្វូងដើរ ដេកតាមផ្លូវកប់ស្រូវ លើសួនពុះចែកទ្រូងផ្លូវ ដែលកន្លងមកអាជ្ញាធរ សង្កាត់ ខណ្ឌមិនមានចំណាត់ការ។ ពេលឃើញមានកម្លាំងអាជ្ញាធរសង្កាត់ ខណ្ឌចុះឈូសគៀរដីសម្អាតផ្លូវ ដើម្បីបរិស្ថាន ស្អាត សណ្ដាប់ធ្នាប់ ល្អ ធ្វើឲ្យប្រជាពលរដ្ឋទូរទៅមានការសប្បាយចិត្ត ៕