កោះកុង៖ ដីរបស់រដ្ឋមួយកន្លែងដែលស្ថិតនៅចំនុចខ្នងភ្នំទីទុយ បន្ទាប់ពីលោកមឿង ឃុន មេភូមិជីត្រេះពាក់ព័ន្ធក្នុងការកាប់ទន្រ្ទា នដីព្រៃរបស់រដ្ធ យកធ្វើជាកម្ម សិទ្ធិជាច្រើនហិចតារួចមក ស្រាបថ្មីៗនេះ ត្រូវបានកំរើកឡើងវិញដោយមានការឃុបឃិតគ្នាកាប់ទន្ទ្រានបំផ្លាញរាប់សិបហិតាបន្តទៀតពីសំណាក់អ្នកមានលុយនិងមានអំណាច ។
មិនតែប៉ុណ្ណោះ បែកធ្លាយរឿងមួយទៀត លោកមឿង ឃុន មេភូមិជីត្រេះឃុបឃិតជាមួយប្រជាពលរដ្ឋឈ្មោះ មាស សេម នឹងប្រពន្ធរបស់ពួកគាត់ទាំងពីគ្រួ សារកាប់ព្រៃមួយកន្លែងទៀតនៅចំណុចលើខ្នងភ្នំទីទុយបោះបង្កោលព្រំ យកដីលក់អោយទៅប្រជា ពលរដ្ឋជាច្រើននាក់នៅភូមិតាមាឃដោយនិយាយបញ្ចុះបញ្ជូលថាដីនេះមានការទទួលស្គាល់ពីលោកសន សូផល ដែលតាខៀវ ខ្ចី អះអាងថាជាឯកឩត្តមផងនោះ ទើបពួកគាត់ហ៊ានប្រគល់លុយអោយទៅលោក មាស សេម (ហៅតាខៀវខ្ចី) ម្នាក់ៗអស់លុយមិនក្រោមពី ១៥០០-២៥០០$(ពីពាន់ប្រាំរយ)ទៅ៣០០០$ (បីពាន់ដុលា) ផងដែរ ដោយមានការបញ្ជាក់ពីលោកមាស សេម ថាឯកឩត្តមសន សូផល ជាអ្នកបង្គាប់អោយធ្វើរបៀបនេះ ទើបពួកគាត់ជឿទុកចិត្ត។ បន្ទាប់ពីប្រគល់លុយហើយបានប៉ុន្មានខែក្រោយមកបែកធ្លាយលិចលឺដល់លោកសន សូផល ទើបដឹងថា ជាគំនិតរបស់លោកមាស សេម(ហៅតាខៀវខ្ចី)ទាំងអស់។
យោងតាមការបំភ្លឺពីមន្ត្រីសាលា ស្រុកបូទុមសាគរបានឲ្យដឹងថាមាន សេម(ហៅតាខៀវខ្ចី)ធ្លាប់ជាប់ព័ន្ធនាគារម្តងរួចមកហើយពាក់ព័ន្ធពីបទកាប់បំផ្លាញព្រៃ ឈើ និងរកស៊ីបរបាញ់សត្វព្រៃ ហើយដោយសារលោកសន សូផល យោគយល់ថាជាអ្នកចាំដីឲ្យគាត់ ទើបចំណាយលុយបង់ទៅព័ន្ធនាគារយកមាស សេម ចេញពីគុកមកផ្ទះវិញ មិនបានប៉ុន្មានឆ្នាំផងស្រាបតែបែខាំលោក សន សូផល ស្ទើលុះព្រលឹងចុងសក់។ ពាក់ព័ន្ធជាមួយនឹងករណីខាងលើនេះចាំមើលលោកសន សូផល និងអាជ្ញាធរស្រុកបុទុមសាគរ មានចំណាត់ការយ៉ាងណាចំពោះជនកំហូចមួយគ្រួសារនេះ។
ពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋខាងលើ ដែលធ្វើទៅបានដោយរលូនបែបនេះ ប្រហែលជាមានការឃុបឃិតគ្នា បើកភ្លើងខៀវពីបរិស្ថានហើយមើទៅ បើមិនដូចឆ្នោះទេនោះ រឿងនេះក៏មិនអាចកាប់ទន្ទ្រានជាបន្តបន្ទា ប់ដោយរលូនបែបនេះបានដែរ ។ ព្រោះថាចំណុចទីតាំងខាងលើនេះ លោកអុឹង មន្នី(ហៅវ៉ាត) ប្រធានការរិយាល័យបរិស្ថានស្រុកបទុមសាគរ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ថា មិនឲ្យនរ ណាម្នាក់ចូលទៅបន្តកាប់ទន្ទ្រានដីព្រៃនៅលើខ្នងភ្នំទីទុយបានទៀ តនោះទេ បើនរណាម្នាក់នៅតែបន្តកាប់ទន្ទ្រានទៀតនោះលោកនិងចាត់វិធានការតាមផ្លូវច្បាប់ហើយ ។ ប៉ុន្តែការលើក ឡើងរបស់លោកអ៊ឹង មុន្នី ប្រធានការរិយាល័យបរិស្ថានស្រុកបុទុម សាគរ ហាក់មិនមានប្រសិទ្ធិភាពទាល់តែសោះ ។
ចំណែកលោក ហាក់ ឡេង អភិ បាលស្រុកបុទុមសាគរ ខឹងក្តៅត្រចៀកយ៉ាងខ្លាំង បន្ទាប់ពីទទួ លបានព័ត៌មាន ថា នៅខ្នងភ្នំទី ទុយត្រូវបានជនខិលខូចកាប់ទន្ទ្រានទៀតនោះ លោកក៏បញ្ជាកម្លាំងចម្រុះរបស់ស្រុក ដឹកនាំដោយលោក ក្រូច បូរីសីហា អភិ បាលរងស្រុកបូទុមសាគរ ចុះទៅពិនិត្យមើល កាលពីថ្ងៃទី០២ ខែធ្នូរ ឆ្នាំ២០១៩។
ក្រោយពីការចុះពិនិត្យទីតាំងខាង លើ លោក អ៊ឹង មុន្នី ប្រធានការរិយាល័យ បរិស្ឋានស្រុកបូទុមសាគរ បានប្រាប់ក្រុមអ្នកសារ ព័ត៌មានឲ្យដឹងថា ដីព្រៃដែលគេកាប់ទន្ទ្រាននៅលើខ្នងភ្នំទីទុយនេះ គឺជាដីរបស់ក្រុមហ៊ុនសុីណូមុិច សុីមត្រៀមកាត់ខ្វៀលសំម្រាប់ចែកជួនប្រជាពលរដ្ឋចំនួន៨៩គ្រួសារ។
លោកអ៊ឹង មន្នី បន្តទៀតថា ដីនៅចំណុចខាងលើលោកនឹងមានវិធានការទុបស្កាត់មិនអោយមានការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋបន្តទៅទៀតទេ? ប្រសិនបើមានបុគ្គលណាហ៊ានកាប់ដីព្រៃខាងលើបន្តទៀត លោកនឹងមានវិធានការផ្លូវច្បាប់ហើយ ។បើយោងតាមពីប្រភពពលរដ្ឋនៅក្នុងភូមិជីត្រះ បានដឹងថា ដីដែលមានគម្រោងកាត់ឆ្វៀលជូនប្រជាពលរដ្ឋចំនួន៨៩គ្រួសារខាងលើនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវចិន ចាប់ពីចំណុចចំការស្រូវ ទៅ ផ្ជាប់និងរបងក្រុម ហ៊ុនឯណោះវិញទេ? ពុំមាននៅចំនុចទីតាំងដែលលោកអ៊ឹង មន្នីបានបកស្រាយនោះឡើយ ៕