ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េបើកឆ្លងផ្លូវត្រូវបានរថយន្តហាយឡែនឌ័របើកបរខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹងរងការខូចខាតយ៉ាងដំណំសំណាងគ្មានអ្នករបួស។ហេតុការនេះបានកើតឡើងកាលវេលាម៉ោង៣នឹង៤៥នាទីថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៩ស្ថិត នៅតាមបណ្ដោយផ្លូវ 217 ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2AZ 9014 បើកបរដោយបុរសម្នាក់ចេញពីកន្លែងឈៀករថយន្តបើកឆ្លងកាត់ទទឹងផ្លូវ217ស្របពេលមានរថយន្ត ហាយឡែនឌ័រ ពណ៌សពាក់ស្លាក់លេខ ភ្នំពេញ 2Z 5218 បើកបរដោយបុរសវ័ចំណាស់ម្នាក់តាមបណ្តោយផ្លូវ 217ពីជើងទៅត្បូងខណៈមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តកូរ៉េចំពាក់កណ្ដាលខ្លួនពេញបណ្ដាលអោយរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបណ្ដាលអោយមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងអែបខាងដោយមិនមានអ្នករងរបួសទុកអោយភាគីទាំងពីរធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង។