ភ្នំពេញ ៖ អ្នករត់ម៉ូតូកង់បីជើងខ្លាំងប្រចាំនៅបេនផ្សារ អុី អន២ បានព្រួតគ្នាវាយអ្នក រត់ម៉ូតូកង់បី ២នាក់មក ពីខាងក្រៅរបួសបែកក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ៣នាក់បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩ និង ៣០នាទីយប់ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩នៅចំណុចស្តុបផ្សាអុីអន២ តាមបណ្ដោយផ្លូវ១០០៣ កែងនិងផ្លូវ ១៩៩២ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនដៃដល់និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់បានបើកម៉ូតូកង់បីឥណ្ឌាចំនួន ២គ្រឿងមកចតនៅចំណុចកន្លែងកើត ហេតុខាងលើដែលជាចំណតក្រុមអ្នករត់ម៉ូតូកង់បី បង់បេនប្រចាំនៅកន្លែងកើតហេតុ ខណៈនោះក្រុមអ្នករត់ម៉ូតូកង់បីដែលបង់បេននៅផ្សារអុីអន២ ប្រមាណជា២០ ទៅ៣០នាក់បាននាំគ្នាមកដេញអ្នករត់កង់បីដែលមកពីក្រៅមិនបានបង់បេនមកចតនៅបេនរបស់គេទេឲ្យចេញពីកន្លែងពួកគេដោយមិនឲ្យចតនៅទីនេះព្រោះកន្លែងនេះពួកគេបានបង់ភាសុីមានតែពួកគេទេទើបអាចចតបាន។

បន្ទាប់មកក៍បានទាស់ពាក្យសម្តីឈ្លោះ ប្រកែកគ្នាមួយប្រាវក៍កើតជាហិង្សាខាងភាគីម៉ូតូកង់បីដែលប្រចាំបេននៅទីនោះបានព្រួតគ្នាវាយអ្នករត់ម៉ូតូកងបីដូចគ្នាដែរមក ពីក្រៅពីនាក់រងរបួសបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើកាឃាត់ខ្លួនជនបង្កបានចំនួន៣នាក់រួមនិងម៉ូតូកង់បីចំនួន៣គ្រឿង ចំណែកបក្ខពួកមួយក្រុមទៀតរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។បច្ចុប្បន្ន ជនដៃ ដល់និងជនរងគ្រោះរួមនិងម៉ូតូកង់បីត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខសួរនាំបន្តនិងធ្វើកំណត់ហេតុដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕