ភ្នំពេញ ៖ សមាគម អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ បាន ជូន ដំណើរ សមាជិកសមាគម ចំនួន ១០១ គ្រួសារ ដែល ស្ម័គ្រចិត្ត ទៅ រស់នៅ ខេត្តឧត្តរមានជ័យ ដែល ពួក គាត់ ទទួល បាន ផ្ទះ និង ដីធ្លី ត្រឹមត្រូវ ពិតប្រាកដ ក្រោយ ពី ពួក គាត់ បាន ចាប់ឆ្នោត យក ផ្ទះ និង ការ ផ្តល់ ដី លំនៅ ដ្ឋា ន ដែល បាន កសាង រួចរាល់ ចំនួន ១០១ ខ្នង ពី សមាគម អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ កាលពី កន្លង ទៅ នេះ ។

ការ ជូន ដំណើរ សមាជិក សមា គ អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ ធ្វើ ឡើង នៅ ព្រឹក ថ្ងៃ ទី ៣ ខែធ្នូ ឆ្នាំ ២០១៩ តាម មធ្យោបាយ រថយន្តក្រុង ចំនួន ៦ គ្រឿង ចេញដំណើរ ពី ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ឆ្ពោះទៅ ខេត្តឧត្តរមានជ័យ ដែល មានការ ជួយ ផ្គត់ផ្គង់ ឧបត្ថម្ភ ថវិកា សម្ភារៈ និង ការ ចំណាយ ផ្សេងៗ ពី សមាគម អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ ក្រោម ការ ដឹកនាំ ដោយ អភិបាល រាជធានី ភ្នំពេញ និង ជា ប្រធានកិត្តិយស សមា គ អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ ឯកឧត្តម ឃួ ង ស្រេង និង ប្រធាន សា គម អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ ឯក ឧត្ត ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ។

សមាជិកសមាគម អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ ដែល ធ្វើ ដំណើរ ទៅ រស់នៅ ខេត្តឧត្តរមានជ័យ ក៏ បាន លើក ឡើង សំដែង ចេញ នូវ ទឹកចិត្ត រីករាយ ដែល សមាគម អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ ក៏ ដូច ជា រាជរដ្ឋាភិបាល កម្ពុជា បាន យកចិត្តទុកដាក់ គិតគូ សុខទុក្ខ និង ការ រស់នៅ របស់ ពួក គាត់ ។ ពួក គាត់ ក៏ សូម ថ្លែង អំណ គុណ និង ប្តេជ្ញា តស៊ូ ទៅ រស់នៅ ទីនោះ ដើម្បី កសាង ជីវភាព ថ្មី ។

សូម បញ្ជាក់ ថា សមាជិកសមាគម ១០១ គ្រួសារ ពួក គាត់ នៅ ភ្នំពេញ គ្មាន ផ្ទះ និង ទីជម្រក ពិតប្រាកដ នោះ ទេ ពួក គាត់ រស់នៅ បច្ចុប្បន្ន ក្នុង តំបន់ អនាធិបតេយ្យ និង ជួល ផ្ទះ គេ រស់នៅ បណ្តោះអាសន្ន ក្នុង ជីវភាព លំបាក ។ ពួក គាត់ ក៏ បាន ដាក់ ពាក្យ ស្នើ សុំ មក សមាគម អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ ដើម្បី ជួយ ដោះស្រាយ ផ្ទះ និង ដីធ្លី មួយ ចំនួន សម្រាប់ បង្កបង្កើន ផល ផ្គត់ផ្គង់ ជីវភាព ឱ្យ កាន់តែ ល្អ ប្រសើរ ។ ទន្ទឹម នោះ រាជរដ្ឋាភិបាល កម្ពុជា ក៏ ដូច ជា សមាគម អតីត យុទ្ធ ជន កម្ពុជា ក្នុង ការ ឆ្លើយ តប ទៅ និង គុណ បំណាច់ របស់ ពួក គាត់ ដែល លះបង់ សព្វបែបយ៉ាង ដើម្បី ជាតិ និង មាតុភូមិ ក៏ បាន គិតគូ រក ដី សម្បទាន សង្គមកិច្ច និង បាន កសាង ផ្ទះ ជូន ដល់ ពួក គាត់ ១០១ គ្រួសារ នៅ ស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បី ដោះស្រាយ ការ លំបាក ។ ផ្ទះ កសាង អំពី ឈើ ប្រក់ ស័ង្កសី ទំហំ ៤ ម៉ែត្រ គុណ ៦ ម៉ែត្រ លើ ដី លំនៅ ដ្ឋា ន ៣០ ម៉ែត្រ គុណ ៨០ ម៉ែត្រ បំពាក់ ដោយ ភ្លើង សូ ឡា មាន ស្រះ ទឹក មួយ ទំហំ ១០០ ម៉ែត្រ គុណ ១០០ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ និង អណ្តូងទឹក ស្នប់ ចំនួន ៣ អណ្តូង ដែល មានការ ជួយ ឧ បត្ត ម្ភ ពី សមាគម អតីត យុទ្ធ ជន កម្ពុជា រាជធានី ភ្នំពេញ ៕