ខេត្តព្រះសីហនុ៖ សាខាពន្ធដារខេត្តព្រះសីហនុ ជម្រាបជូនម្ចាស់យានយន្តទាំងអស់អោយបានជ្រាបថា ស្តីពីការ បង់ពន្ធមធ្យោយបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបានបិទនៃការបង់ពន្ធ យានជំនិះ នៅកាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងបញ្ចប់នៃការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ហើយលោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានផ្ដល់របាយការណ៍នៃការប្រមូលពន្ធដារក្នុងឆ្នាំ២០១៨នឹងប្រៀបធៀបក្នុងឆ្នាំ២០១៩ ចំពោះយានយន្តដែលប្រមូលបានក្នុងខែវិច្ឆិកាឆ្នាំ២០១៨បានចំនួន ១១៨១១គ្រឿងស្មើនឹងប្រាក់ទទួលបាន(៥៦៦៧ ១៥០ ០០០៛)(ប្រាំពាន់ប្រាំមួយ រយហុកសិបប្រាំពីរលាន ដប់ប្រាំ ម៉ឺនរៀល) ហើយឈានមកដល់ឆ្នាំ២០១៩នេះ ក្នុងការប្រមូលយានយន្តក្នុងខែវិច្ឆិកាបានចំនួន ១៣០៦៩គ្រឿងស្មើនឹងប្រាក់ទទួលបាន(៧០៦៩ ៥៣០ ០០០៛)(ប្រាំពីរ ពាន់ ហុកសិប ប្រាំបួន លាន ហាសិប បីម៉ឺនរៀល)។

បើគិតទៅលើរថយន្តកើនឡើង ១២៥៨គ្រឿងហើយបើគិតជាអត្រាភាគរយឡើងលើស (១០.៦៥ភាគរយ)ចំពោះរថយន្ត ចំណែកឯប្រាក់ទទួលបានលើសក្នុងឆ្នាំ២០១៨ ចំនួន (១៤០២ ៣៨០ ០០០៛)(មួយ ពាន់ បួនរយ ពីរលាន សាមសិប ប្រាំបី ម៉ឺនរៀល)គិតជាអត្រាភាគរយកើនឡើងទៅដល់ (២៤.៧៤ភាគរយ)។

ជាចុងក្រោយលោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ និងយល់ដឹងអំពីការបង់ពន្ធចូលរដ្ឋ ហើយលោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានសង្ឃឹមថាក្នុងឆ្នាំ២០២០ ខាងមុខនេះនឹងមានការកើនឡើងក្នុងការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទក៕