ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាប់ឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែងស្ថិតនៅជាប់ផ្លូវ២០១១ ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង ៥នាទីយប់ ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងរងគ្រោះខាងលើមានឈ្មោះ ឃួន សីហា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ឃ្លាំងជួសជួលរថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញមានផ្សែងហុយចេញពីលើដំបូងឃ្លាំងត្រង់ចំណុចខាង លើ លុះមើលខាងក្នុងឃ្លាំងស្រាប់តែមានអណ្ដាតភ្លើង ទើបពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានឲ្យចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចផ្នែកអន្ត រាគ មន៍បង្ការបង្រ្គាប់អគ្គីភ័យបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើងដោយប្រើពេលវេលាកន្លះម៉ោងក៏បានរលត់ទៅវិញជាស្ថាពរដោយប្រើទឹកអស់តែ២គ្រឿងប៉ុណ្ណោះ ។
ចំពោះការខូចខាតរួមមានគ្រឿងបន្លាស់រថយន្ត និងសម្ភារៈចាស់ៗមួយចំនួនធំ សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។រីឯមូលហេតុដែលបង្កឲ្យមានភ្លើងឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕