កំពង់ចាម: មុខរបរដាំផ្សិតរបស់ប្រជាពលរដ្ឋជាច្រេីនគ្រួសារ  ក្នុងឃុំចំនួន២  នៃស្រុកកំពង់សៀម  ខេត្តកំពង់ចាម  បានទទួលការគាំទ្រជួយ  ឧបត្ថម្ភ ទាំងមធ្យោបាយបង្កេីតមុខរបរ  ប្រចាំថ្ងៃ  ពីអង្គការមិនរដ្ឋាភិបាល ។

ប្រជាពលរដ្ឋជាង១២០គ្រួសារ  នៅក្នុងឃុំស្រក និងឃុំអូរស្វាយ  ស្រុកកំពង់សៀម  ខេត្តកំពង់ចាម  កំពុងបានទទួលការគាំទ្រផ្គត់ផ្គង់បច្ចេកទេស  ដេីមទន់  សម្ភារៈ  ពីអង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ  ដេីម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋតាមមូលដ្ឋាន  ហេីយជម្រុញឲ្យប្រជាពលរដ្ឋតាមសហគមន៍មានការងារ  មុខរបរធ្វេីប្រចាំថ្ងៃ។

ប្រជាពលរដ្ឋដែលទទួលបានការជួយជ្រោមជ្រែងពីអង្គការមួយនេះបានសម្តែងភាពសប្បាយរីករាយ  នូវពេលគ្រួសារនីមួយៗបានប្រកបរបរធ្វេីផ្សិតចំបែង  ជាមុខរបរចំបងមួយទទួលបានភាពជោគជ័យ  និងជួយលេីកកម្ពស់ជីវគ្រួសារបានល្អប្រសេីរផងដែរ។

គូសបញ្ជាក់ផងដែរថា  នៅថ្ងៃទី១០  ខែធ្នូ  ឆ្នាំ២០១៩នេះ  អង្គការWorld Hope ឬហៅថា  អង្គការសេចក្តីសង្ឃឹមពិភពលោក អន្តរជាតិ  បានសម្រេចនូវភាពជោគជ័យពេលដែលសហគមន៍ក្នុងឃុំចំនួន២  នៃស្រុកកំពង់សៀម  ខេត្តកំពង់ចាម  ទទួលបានការអភិវឌ្ឍន៍តាមគ្រួសារមានវិវត្តន៍លេីជីវភាព  ក្រោយពេលអនុវត្តន៍តាមគោលដៅរបស់អង្គការ។ ជាមួយគ្នានេះដែរ  អាជ្ញាធរថ្នាក់ស្រុក  រួមទាំងមន្ត្រីជំនាញ  នៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្តកំពង់ចាម  មន្ទីរអភិវឌ្ឍន៍ជនបទ  ខេត្តកំពង់ចាម  បានជម្រុញឲ្យប្រជាពលរដ្ឋបង្កេីតយកចិត្តសហការ ជាមួយអាជ្ញាធរ  និងត្រូវធ្វេីយ៉ាងអនុវត្តន៍ជំនាញបច្ចេកទេស  តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វេីយ៉ាងណាកាត់បន្ថយភាពក្រីក្រ៕