ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភានិងអធិការកិច្ចបានផ្តាំផ្ញើដល់ អាជ្ញាធរ ខេត្ត ស្វាយរៀង ត្រូវ ធានា សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវ ផ្តល់ កិច្ចសហការ ល្អ បង្ក លក្ខណៈ ងាយស្រួល និង ជួយ សម្រួល ដល់ អ្នក វិនិយោគិន គ្រប់ បែបយ៉ាង ដែលមាន បំណង មក បណ្តាក់ទុន វិនិយោគ នៅ ខេត្តស្វាយរៀង ស្របតាម អនុសាសន៍ របស់ សម្តេច តេ ជោ ហ៊ុន សែន ក្នុងការ រក្សា ចាស់ និង ការបង្កើន អ្នកវិនិយោគ ថ្មី ។លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ដ្រី ក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋ សភា – ព្រឹទ្ធសភា និង អធិការកិច្ច ថ្លែង  បែបនេះ ក្នុង ពិធី សម្ពោធ ក្រុមហ៊ុន សូ យ៉ាង ដេ ខ័ រេ ធី វ ឡៃ ធី ង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់ សេដ្ឋកិច្ច ពិសេស ហ្គី ហ្គា រី សស៍ (GIGA Resources SEZ) ផ្លូវជាតិ លេខ ១ ភូមិ ដើម ពោធិ៍ ឃុំ កណ្តៀង រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ថ្ងៃទី ១៤ ខែ ខែធ្នូ ឆ្នាំ ២០១៩។

លោកជំទាវ កិត្តិ សង្គហ  ម៉ែន សំអន  ឧបនាយករដ្ឋមន្ដ្រី រដ្ឋ មន្ដ្រី ក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋ សភា – ព្រឹទ្ធសភា  និង អធិការកិច្ច បាន ថ្លែងបន្តថា  ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិ បណ្ឌិត របស់ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បច្ចុប្បន្ន នេះ កម្ពុជា បានប្រែក្លាយ ពី សមរភូមិ ពី វាលពិឃាត មកជា ទីផ្សារ វិនិយោគ ដ៏ ទាក់ទាញ ជាមួយនឹង ស្ថិរភាព នយោបាយ ល្អ សន្ដិសុខ និង សន្តិភាព ដែល អាច ធានាបាន នូវ សន្ដិ សុខ ស្បៀង និង ការអភិវឌ្ឍ  លើ គ្រប់ វិស័យ និយាយ ជារួម និង និយាយ ដោយឡែក សម្រាប់ ទីតាំង ខេត្តស្វាយរៀង ក៏ សមរភូមិ ក្តៅ ផងដែរ ក៏ បានប្រែក្លាយ ទៅ តំបន់ ដែលមាន សន្តិសុខ ព្រំដែន សន្តិភាព មាន តំបន់ សេដ្ឋកិច្ច ពិសេស មាន រោងចក្រ សហគ្រាស និង ក្រុមហ៊ុន ជាច្រើន ដែល បាន បង្កើន ឱកាស ការងារ យ៉ាងច្រើន ដល់ អ្នក ខេត្តស្វាយរៀង និង បណ្តា ខេត្ត ដែល នៅ ជុំវិញ ផងដែរ។ ក្នុង រយៈកាល ប៉ុន្មាន ឆ្នាំ ចុង ក្រោយនេះ ខេត្តស្វាយរៀង ក៏មាន ការ រីកចម្រើន គួរ ឲ្យ កត់សម្គាល់ ផងដែរ ក្រោម ការដឹកនាំ របស់ លោក ម៉ែន វិបុល អភិបាល នៃ គណៈ អភិបាលខេត្ត ស្វាយរៀង រួមជាមួយ ថ្នាក់ដឹកនាំ គ្រប់លំដាប់ ថ្នាក់ ក្នុង ខេត្ត បាន ខិតខំ បំពេញភារកិច្ច របស់ខ្លួន បាន យ៉ាង ល្អ បានការ លើកកម្ពស់ សោ ភណ្ឌ ភាព ខេត្ត។

លោក ជំ ទា វ កិត្តិ សង្គហ ម៉ែន សំអន បាន ផ្តាំផ្ញើ ដល់ អាជ្ញាធរខេត្ត ស្វាយរៀង ត្រូវ ធានា សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវ ផ្តល់ កិច្ចសហការ ល្អ បង្ក លក្ខណៈ ងាយស្រួល និង ជួយ សម្រួល ដល់ អ្នក វិនិ យោ គិ ន គ្រប់បែបយ៉ាង ដែលមាន បំណង មក បណ្តាក់ទុន វិនិយោគ នៅ ខេត្តស្វាយរៀង ស្របតាម អ នុ សាសន៍ របស់ សម្តេច តេ ជោ ហ៊ុន សែន ក្នុងការ រក្សា ចាស់ និង ការបង្កើន អ្នកវិនិយោគ ថ្មី ។  ជាមួយ គ្នា នេះ  លោក ជំទាវ  ក៏ សរសើរ ដោយស្មោះ ដល់ ក្រុមហ៊ុន សូ យ៉ាង ដេ ខ័ រេ ធី វ ឡៃ ធី ង ដែល បាន សម្រេចចិត្ត ដ៏ ត្រឹមត្រូវ ក្នុងការ បណ្តាក់ ទុន អភិវឌ្ឍ វិស័យ ឧស្សាហកម្ម នៅ ខេត្តស្វាយរៀង ។ លោកជំទាវ កិត្តិ សង្គហ បណ្ឌិត មាន ជំនឿ យ៉ាង មុតមាំ ថា ជោគជ័យ របស់ ក្រុមហ៊ុន ពិតជា រួមចំណែក រក្សា ស្ថិរភាព និង កំណើនសេដ្ឋកិច្ច កម្ពុជា តាមរយៈ ការផ្ដល់ ចំណូល និង ឱកាស ការងារ ដល់ ប្រជាពលរដ្ឋ ដែលជា កត្ដា ចាំបាច់ ក្នុងការ កាត់បន្ថយ ភាព ក្រី ក្រ លើស ពីនេះ ទៅទៀត វា ក៏ ជាការ រួមចំណែក កាត់ បន្ថយ ការធ្វើ ចំណាក ស្រុក ទៅ រដ្ឋធានី ភ្នំពេញ និង ទៅ ប្រទេស ជិតខាង ផងដែរ ជាការ សំខាន់ ។