(កំពង់ធំ)៖រសៀលថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៩ សភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៦ ឆ្នាំនិង ១៨ ឆ្នាំ ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ប៊ូជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ឯកឧត្តម ឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចាន់តារាអភិបាលរងខេត្តដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការខេត្តកំពង់ធំរួមទាំងកីឡាករជាច្រើនរូប នៅវិទ្យាល័យកំពង់ធំ ។ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានលើកឡើងថា
ដោយអនុលោមទៅតាមផែនការយុទ្ធសាស្ត្ររយៈពេលវែងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកំពុងអនុវត្តជាជំនាញយ៉ាងសកម្មនូវទិសដៅអាទិភាព មាន ១ .ការអភិវឌ្ឍបាល់ទាត់ថ្នាលនិងយុវជន ២. ការអភិវឌ្ឍន៍ក្លិបនិងសមាគមជាសមាជិក ៣. ការអភិវឌ្ឍការប្រកួត ៤. ការអភិវឌ្ឍន៍ការគ្រប់គ្រងនិងច្បាប់ ៥.ការអភិវឌ្ឍន៍ជម្រើសជាតិ ៦.ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ៧.ការអភិវឌ្ឍគ្រូបង្វឹក ៨.ការអភិវឌ្ឍអាជ្ញាកណ្ដាល ៩.ការអភិវឌ្ឍបាល់ទាត់ស្ត្រីបាល់ទាត់ក្នុងសាល និងបាល់ទាត់ឆ្នេរខ្សាច់ ១០.ការអភិវឌ្ឍការរៀបចំការប្រកួតលក្ខណៈអន្តរជាតិ១១.ការអភិវឌ្ឍវិទ្យាសាស្ត្រ វេជ្ជសាស្ត្រកីឡា១២.ការអភិវឌ្ឍផ្សព្វផ្សាយនិងទីផ្សារនិង១៣.ការអភិវឌ្ឍន៍អ្នកគាំទ្រ ។ឯកឧត្តមបន្តថា
ការប្រកួតកីឡាមានគោលបំណងបំផុសចលនាបាល់ទាត់នៅក្នុងស្រទាប់កុមារនិងយុវជនដើម្បីឱ្យគេចូលរួមវិស័យកីឡាលេងកីឡាដើម្បីសុខភាពដើម្បីមានថាមពលគ្រប់គ្រាន់ក្នុងការរៀនសូត្រនិងកាត់បន្ថយភាពអសកម្មក្នុងសង្គមនិងគ្រួសារជ្រើសរើសកីឡាករមានទេពកោសល្យល្អៗដើម្បីចូលរួមក្រុមជម្រើសជាតិក្នុងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការពិសេសត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រកួតកីឡាករស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផ្ដល់ឱកាសឲ្យកីឡាករមកពីទីកន្លែងផ្សេងៗបានជួបគ្នាលេងបាល់ទាត់ជាមួយគ្នានឹងបានឃើញអំពីការប្រកួតបាល់ទាត់តាមក្បួនខ្នាតត្រឹមត្រូវនឹងយល់ដឹងគោរពគ្នាទៅវិញទៅមកគោរពអាជ្ញាកណ្ដាលដឹកនាំប្រកួតគោរពច្បាប់ជាដើម។សម្រាប់
ទីកន្លែងនិងកម្មវិធីប្រកួតប្រព្រឹត្តទៅនៅទីលានទូទាំង ២៥ រាជធានីខេត្តចាប់ពីថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០២០ ក្រុមចូលលេងក្រុមយុវជននៃសាលាតម្រង់ទិសសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទូទាំង ២៥ រាជធានីខេត្តនិងក្រុមយុវជនប្រកួតក្នុងលីកសរុប ៣៩ ក្រុមសម្រាប់យុវជនអាយុក្រោម ១៨ ឆ្នាំនិង ៣២ ក្រុមសម្រាប់យុវជនក្រោម ១៦ ឆ្នាំ
ប្រព័ន្ធប្រកួតបែងចែកជា ៤ ដំណាក់កាលដំណាក់កាលទី ១ បែងចែកជា ៨ ពូលប្រកួតជម្រុះសន្សំពិន្ទុក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៃពូលនីមួយៗនឹងត្រូវបានទៅប្រកួតដំណាក់កាលទី ២ មាន ១៦ ក្រុម ដំណាក់កាលទី ២ បែងចែកជា ៤ ពូល ប្រកួតជម្រុះសន្សំបន្ទូកក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៃប៉ូលនីមួយៗនឹងត្រូវបានទៅចូលរួមប្រកួតដំណាក់កាលទី ៣ មាន ៨ ក្រុម ដំណាក់កាលទី ៣ បែងចែកជា ២ ពូលប្រកួតជម្រុះសន្សំពិន្ទុក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៃពូលនីមួយៗត្រូវបានចូលរួមប្រកួតដំណាក់កាលទី ៤ គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ ។

ជាគ្នាឯកឧត្តម ប៊ូជុំ សេរី បានលើកឡើងថាការរៀបចំប្រកួតបាល់ទាត់យុវជននាពេលនេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ទិសដៅអភិវឌ្ឍន៍បាល់ទាត់ដើម្បីឆ្ពោះទៅកាន់កីឡាករកីឡាស៊ីហ្គេមឆ្នាំ ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហេតុនេះហើយសហព័ន្ធបានរៀបចំការប្រកួតជាប្រចាំដើម្បីជ្រើសរើសរកកីឡាករមានទេពកោសល្យដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិនានាសហព័ន្ធបានធ្វើការកែទម្រង់ទាំងផ្នែកបច្ចេកទេសនិងរដ្ឋបាលក្នុងទិសដៅធ្វើឲ្យការប្រកួតកាន់តែប្រកបដោយគុណភាពនិងលទ្ធផលដើម្បីបម្រើគោលដៅអភិវឌ្ឍន៍បាល់ទាត់យុវជនដែលជាចំណុចអាទិភាពក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួន។សហព័ន្ធកីឡាទាត់កម្ពុជាបើកការប្រកួតវិលជុំជម្រុះក្រុមកីឡាករអាយុក្រោយ១៦ និង១៨ ស្របពេលដែលកម្ពុជានឹងធ្វើការជាម្ចាស់ផ្ទះក្នុងព្រឹត្តិការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ។ គួរបញ្ជាក់ផងដែរថាក្នុងពិធីបើកការប្រកួតមុនដំបូងក្រុមយុវជនខេត្តកំពង់ធំ ម្ចាស់ផ្ទះ ជួបជាមួយក្រុមយុវជនខេត្តកំពង់ចាម លទ្ធផលនៃការប្រកួត ក្រុមយុវជនខេត្តកំពង់ធំ ៣ ក្រុមយុវជនខេត្តកំពង់ចាម១។