ខេត្តស្ទឹងត្រែង: មានការភ្ញាក់ផ្អើលមួយនៅផ្ទះសំណាក់ហ្គោល ហ៊ុន សៀ2 ខណៈដែលមិត្តភក្កិរបស់ប្ដីត្រូវជាបងធម៌ប្រពន្ធបាននាំគ្នាចូលផ្ទះសំណាក់រួមរ័ក្សគ្នាយ៉ាងត្រេកត្រអាលត្រូវបានប្ដីតាមទាន់។ករណីមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង 10  និង 30 នាទីព្រឹកថ្ងៃទី 15 ខែធ្នូឆ្នាំ 2019 ត្រង់ចំណុចក្នុងផ្ទះសំណាក់ហ្គោល ហ៊ុន សៀ 2 ស្ថិតក្នុងភូមិកាំងមេម៉ាយ /សង្កាត់ព្រះបាទ /ក្រុង/ខេត្តស្ទឹងត្រែង។

តាមការរៀបរាប់របស់មិត្តភក្កិប្ដីម្នាក់ទៀតបាននិយាយថាតាមការឲ្យដឹងពីមិត្តភក្កិរបស់គេតែងតែនិយាយប្រាប់ថាប្រពន្ធរបស់គេហាក់ដូចជាប្លែកហើយឃើញមានការឆាតទំនាក់ទំនងជាមួយបងធម៌របស់គេ តាមហ្វេសប៊ុករហូត និងចេញបាត់ពីផ្ទះជាច្រើនដង ទើបមានការតាមដានឃើញចូលផ្ទះសំណាក់ជាមួយបងធម។

មិត្តភក្កិរបស់ប្តីដែលបានតាមដាននៅព្រឹកថ្ងៃខាងលើនេះ ប្ដីរបស់ស្ត្រីមានសាហាយបានឃើញមិត្តភក្កិរបស់គេនិងត្រូវជាបងធម៌របស់ប្រពន្ធបានទិញបាយចំនួន 2 កញ្ចប់ដូង 2 បានជិះម៉ូតូទៅកាន់ផ្ទះសំណាក់ខាងលើ រងចាំរួមរ័កជាមួយប្អូនធម៌(ត្រូវជាប្រពន្ធមិត្តភក្កិរបស់ខ្លួន)។

លោកបានបន្តឱ្យដឹងទៀតថាក្រោយពីប្ដីរបស់គេឃើញ បានប្រាប់គាត់ឲ្យតាមមើលថាមិត្តភក្កិរបស់គេទិញបាយនិងដូងនោះទៅកន្លែងណា គេក៏តាមរហូតក៏ឃើញបុរសជាសាហាយបានចូលផ្ទះសំណាក់ខាងលើ ហើយគេក៏ត្រឡប់មកវិញ ក៏ជួបនឹងប្រពន្ធមិត្តភក្កិបានជិះម៉ូតូទៅ ហើយស្ត្រីផិតប្ដីឃើញមិត្តភក្កិរបស់ប្តីជិះឡានតាម ក៏ធ្វើជិះម៉ូតូហួសផ្ទះសំណាក់។ក្រោយពីមិត្តភក្កិប្ដីជិះឡានហួសទៅបាត់គេក៏ត្រឡប់មកវិញចូលផ្ទះសំណាក់រួមរក្សជាមួយបងធម៌(ដែលត្រូវជាមិត្តភក្កិប្ដីរបស់ខ្លួន)។

មិត្តភក្កិរបស់ប្ដីដែលជាអ្នកជួយតាមដានក្រោយពីឃើញប្រពន្ធរបស់មិត្តភក្កិចូលផ្ទះសំណាក់ហើយ ក៏បានទូរស័ព្ទទៅប្រាប់ប្ដីរបស់គេ ចូលទៅតាមទាន់ក្នុងបន្ទប់ផ្ទះសំណាក់ហ្គោល ហ៊ុន សៀ2 នេះ បានធ្វើការប្រតាយប្រតប់គ្នានិងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសខាងលើនិងប្រពន្ធ រួមទាំងវត្ថុតាងមួយចំនួនដូចជាស្រោមអនាម័យដូងពីរនិងបាយពីរកញ្ចប់ ដង្កៀបកៀបសក់និងបាននាំយកទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។

ក្នុងករណីផិតក្បត់និងមានសាហាយនេះមិនត្រូវបានសមត្ថកិច្ចឱ្យថតនោះទេ ហើយក៏មិនបានដឹងថាបុរសសង្ស័យឈ្មោះអ្វីនឹងស្ត្រីដែលផិតក្បត់ប្ដីនោះឈ្មោះអ្វីនោះដែរ គ្រាន់តែសមត្ថកិច្ចប្រាប់ថារឿងនេះ អ្នកប្ដឹងគ្រាន់តែឱ្យបុរសជាបងធម៌ (មិត្តភក្កិ)និងប្រពន្ធរបស់ខ្លួន ធ្វើកិច្ចសន្យាបញ្ឈប់ការ ទាក់ទងជាមួយប្រពន្ធរបស់ខ្លួនតទៅទៀត ដោយសារតែគិតឃើញវែងឆ្ងាយ ពាក់លុយធនាគារផង កូនមានច្រើន ហើយបើសិនបែកបាក់គ្នានោះមិនដឹងថាអ្នកណាមើលកូន និងចិញ្ចឹមកូននិងអ្នកណាសងលុយធនាគារនោះទេ៕