កត្កាសុខសន្តិភាព បានផ្តល់ឱកាសគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋកម្ពុជា រស់នៅដោយសុខដមនីយកម្ម គ្មានការភិតភ័យអ្វីទាំងអស់ ថែមទាំងបានបង្កលក្ខណៈងាយស្រួលសបបែបយ៉ាង និងអាចដើរកម្សាន្តបានគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេស ទាំងអស់នេះផ្តើមចេញពី នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងអស់រយៈពេល២០ឆ្នាំកន្លងមក 

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អស់រយៈពេល៤០ឆ្នាំមក បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពកាន់តែប្រសើរឡើងដោយមានឱកាស ប្រកបរបប រកទទួលទានមានបានគ្រប់ៗគ្នា និងអាចដើរកម្សាន្តទាំងក្នុងប្រទេសនិងក្រៅប្រទេសថែមទៀត ។

យោមតាមតួលេខ របស់ក្រសួងួទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំសកលដែលទើបកន្លងផុតទៅថ្មីៗនេះ មានទេសចរដើរកម្សាន្ត ប្រមាណជាង៣លាននាក់ បានដើរកម្សាន្តទូទាំង២៥រាជធានី- ខេត្ត ។

យោមតាម ផេកផ្លូវការ របស់ក្រសួងទេសចរណ៍ បានដកស្រងប្រសាសន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា នាឱកាសឆ្លងឆ្នាំសកល ២០១៨-២០១៩កន្លងទៅថ្មីៗនេះនៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៣,១៤៤,៤៣៤នាក់ ( កើនឡើង ២៥.៧៨%) ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសឆ្លងឆ្នាំសកល ២០១៨ ឆ្លងចូល ២០១៩ មានចំនួន ៣,១៤៤,៤៣៤នាក់ កើនឡើង ២៥.៧៨% ក្នុងនោះភ្ញៀវជាតិមានចំនួន ៣,០៤៥,៣១៦នាក់ កើនឡើង ២៥.៣២% និងភ្ញៀវអន្តរជាតិមានចំនួន ៩៩,១១៨នាក់ កើនឡើង ៤១.៦០%» ៕

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយឆ្លងឆ្នាំ នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២.២លាននាក់ ក្នុងនោះពួកគេបានទៅទស្សនាកម្សាន្តនៅ «វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ» ប្រមាណ ២លាននាក់៕