កោះកុង ៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ នៅវត្តជោតញ្ញាណ ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះរាជាគណះថ្នាក់កិត្តិយសជាព្រះមេគណខេ្តកោះកុង និងជាព្រះចៅអធិការ វត្តជោតញ្ញាណ បានរៀប ចំពិធីចែកទ័យទានជូនដល់ពលរដ្ឋក្រីក្រពិតប្រាកដចំនួន១០៦គ្រួសារ ដែលររស់នៅក្នុងសង្កាត់ស្មាច់ មានជ័យ និង សង្កាត់ស្ទឹងវែង ។

ក្នុងការចែកទ័យទានខាងលើនេះ គឺក្នុង១គ្រួសារៗទ ទួលបានអង្ករចំនួន៣០គីឡូក្រាមដែលជាអំណោយផ្ទាល់របស់ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះរាជា គណះថ្នាក់កិត្តិយស ជាព្រះមេគណខេត្តកោះកុង និងជាព្រះចៅអធិការ វត្តជោតញ្ញាណ ។

លោក អ៊ូច ទូច ដែលជាប្រធានមន្ទីរធម្មការ និងសា សនា ខេត្តកោះកុង បានថ្លែងថា អំណោយទាំងនេះ គឺជាទឹកប្រទ័យដ៏ជ្រះថ្លារបស់ ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះរាជាគណះថ្នាក់កិត្តិយស ជាព្រះមេ គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តជោតញ្ញា ណ ដែលព្រះអង្គបានមកពីពុទ្ធិបរិស័ទដែលមកពី គ្រប់ទិសទី យកមកប្រគេនព្រះអង្គ ហើយព្រះអង្គ ក៏បានធ្វើការចែករំលែកទ័យទានបន្តិចបន្តួចនេះ សំរាប់ចែកជូនដល់បងប្អូនទាំងអស់ដែលមានការខ្វះខាតពិតប្រាកដ ។

ជាមួយគ្នានេះដែរ ពលរដ្ឋក្រីក្រពិតប្រាកដទាំង១០៦ គ្រួសារខាងលើ បានសម្តេងនូវការដឹងគុណចំពោះ ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះរាជាគណះថ្នា ក់កិត្តិយស ជាព្រះមេគណខេត្តកោះកុង និងជាព្រះ ចៅអធិការវត្តជោត​ញ្ញាណ ដែលព្រះអង្គមានទឹកប្រ ទ័យ ជ្រះថ្លាក្នុងការចែករំលែកទ័យទានផ្ទាល់របស់  ព្រះអង្គដល់ពួកគាត់ បើទោះបីជាអំណោយទាំងនេះ មិនមែនជាអំណោយច្រើនលើសលប់យ៉ាងណាក្តី ក៏ពួកគាត់រីករាយខ្លាំងណាស់ ព្រោះថាអំណោយ ទាំងនេះអាចជួយអោយពួកគាត់ដោះស្រាយបានមួយរយះពេលដែរ ៕