ខេត្តស្វាយរៀងះឯកឧត្តម បណ្ឌិត លន់ ច័ន្ទរស្មី អគ្គនាយករងបច្ចេកទេសសុខាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ បូកសរុប និងវាយតម្លៃការងារលុបបំបាត់ឱសថ​ ក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់​​ប្រចាំ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តនាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស៊្រុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងព្រមទាំង លោក លោកស្រី អភិបាលរងក្រុងស្រុក និងជាប្រធានអនុគណះកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ទាំង ៨ ស្រុក/ក្រុង លោក លោកស្រី ប្រធានការិយាល័យច្រកចេញចូលតែមួយ , លោកប្រធានស្រុកប្រតិបត្តិទាំងបួន និងអនុប្រធានអចិន្រ្តៃយអនុគណះកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ទាំង ៨ ស្រុក/ក្រុង ហើយនិងសមាជិកលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត យ៉ាងច្រើនកុះករផងដែរ។

លោកអ៊ុសារ៉ុនប្រធានការិយាល័យបច្ចេកទេសនៃមន្ទីសុខាភិបាលខេត្តបានអោយដឹងថាក្នងខេត្តស្វាយរៀងស្ថិតិសេវ៉ាវេជ្ជសាស្ត្រមានបន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះមាន៤៦កន្លែង បន្ទប់ថែទាំជម្ងឺ២១០កន្លែង បន្ទប់ព្យាបាលដោយចេតនា២កន្លែង បន្ទប់ពិគ្រោះព្យាបាលជម្ងឺទូទៅ៨២កន្លែង បន្ទប់ពិគ្រោះព្យាបាលជម្ងឺមាត់ធ្មេញ២០កន្លែង បន្ទប់ពិគ្រោះព្យាបាលជម្ងឺភ្នែកនិងបន្ទប់ថែទាំជម្ងឺមាត់ធ្មេញ៤កន្លែង។លោកបន្តថាចំពោះ មន្ទីសម្រាកព្យាបាលជម្ងឺមានមន្ទីសម្រាកព្យាបាលមាន១២កន្លែងអត់ច្បាប់២កន្លែង ខណះឪសថស្ថាន២៩កន្លែង ឪសថស្ថានរង(ក) ២កន្លែងនិងឪសថស្ថានរង(ខ)១០កន្លែង។លោកបន្ថែមថាចំពោះគណះកម្មការខេត្តមានអនុគណះកម្មការស្រុកក្រុងដោយមានច្បាប់គ្រប់គ្រងឪសថនិងច្បាប់ស្ដីពីប្រកបវិជ្ជាជីវះវេជ្ជសាស្ត្រឯកជន។មន្ត្រីសមាជិកគណះកម្មការនិងអនុគណះកម្មការមានឆន្ទះ។ដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលអភិបាលខេត្តមន្ទីសុខាភិបាល ខេត្តស្រុកប្រតិបត្តិមណ្ឌលសុខភាពនិងអាជ្ញាធរ។លោកក៏បានលកឡើងពីការលំបាកខ្វះខាតធនធានមនុស្សក្នុងការចុះត្រួតពិនិត្យឬអភិបាលលើសេវ៉ាដែលមានច្បាប់ការសហការណ៏រវាងអនុគណះកម្មការស្រុកនិងអាជ្ញាធរមូលដ្ឋានពុំទាន់បានរលូននៅឡើយខណះដែលនៅតែបន្តមានសេវ៉ាលួចលាក់ចល័ត។ក្នុងឪកាសនោះឯកឧត្តម បណ្ឌិត លន់ ច័ន្ទរស្មី អគ្គនាយករងបច្ចេកទេសសុខាភិបាលក៏បានធ្វើការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្រុងស្រុកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដែលបានសហការយ៉ាងរលូនជាមួយមន្ទីសុខាភិបាលក្នុងការទប់ស្កាត់លុបបំបាត់ឪសថក្លែងក្លាយនិងសេវ៉ាសុខាភិបាលខុសច្បាប់នាពេលកន្លងមកទទួលបានជោគជ័យផងដែរ។ឯកឧត្តមក៏បានជម្រុញដល់មន្ទីសុខាភិបាលខេត្តត្រូវចុះពង្រឹងការងារគ្រប់គ្រងនៅតាមក្រុងស្រុករាល់ត្រីមាស លុបបំបាត់ឪសថក្លែងក្លាយរុករកឪសថក្លែងក្លាយតាមរយះពិនិត្យរថយន្តដឹកឪសថជាពិសេសធ្វើការពិនិត្យតាមដានការអនុវត្តច្បាប់របស់សេវ៉ាមានច្បាប់ដោយគោរពទៅតាមបទដ្ឋានគតិយុត្តិ។ក្នុងឪកាសនោះឯកឧត្តមក៏បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ត្រូវបំរើរាស្ត្រដោយភាពស្មោះត្រង់មិនមែនតាំងខ្លួនជាចៅហ្វាយរបស់រាស្ត្រនោះទេ)ហើយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំបានគិតគូរយកចិត្តទុកដាក់អំពីសុខភាពរបស់ពលរដ្ឋយើងមានមូលនិធិសមធម៌និងសេវាបសស(របបសន្តិសុខសង្គម)ដែលអនុគ្រោះសេវាព្យាបាលមិនបង់ប្រាក់ទៅលើជនក្រីក្រចាស់ជរានិងកម្មកររោងចក្រផងដែរ៕