ក្រចេះ:  ពានរង្វាន់បាល់ទាត់តេជោសន្តិភាព ៧ មករា ១៩៧៩ – ៧ មរា ២០១៩ រដូវការទី២ ធ្វើឡើងដើម្បីអប់អរសាទរថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-២០១៩ ក្នុងខួបលើកទី៤០ ឆ្នាំ  នៃនយោបាយឈ្នះ ឈ្នះ លើសង្រ្គាមរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ដែលពិធីបិទការប្រកួតក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្រុមយុវជនស្រលាញ់សន្តិភាពកាលពីពេលកន្លងទៅនេះ ។

ការប្រកួតនេះមានរយៈពេល៥សប្តាហ៍ក្នងនោះ មាន១៥ក្រុមចូលរួមប្រកួត ត្រូវបានបែងចែងជា៤ពូល ប្រកួតទៅតាមបច្ចេកទេស និងយុត្តិធម៌រហូតជម្រើសបាន ៤ ក្រុម  ហើយក្រុមចុងក្រោយនៃការប្រកួតវគ្គផ្តាច់ព្រ័ត្របានរកឃើញនូវក្រុមដែលទទួលជ័យលាបភីលេខ១ គឺទទួលបានទៅលើក្រុម យុវជនរកាកណ្តាល លេខ២-ក្រុមក្រចេះFC  លេខ៣- ក្រុមសេះសសន្តិភាពវត្តថ្មគ្រែ និងលេខ៤-ក្រុមស្រលាញ់សន្តិភាព ។

ក្នុងនោះដែរសម្រាប់ក្រុមដែលលេងបានល្អទទួលបានទៅក្រុមយុវជនស្រលាញ់សន្តិភាព ហើយកីឡាករដែររកគ្រាប់បាល់ច្រើនជាងគេគឺគីឡាករឈ្មោះ បាន សំណាង មកពីក្រុមសេះសសន្តិភាពវត្តថ្មគ្រែ និងអ្នកចាំទីដែលសង្រ្គោះគ្រាប់បាល់បានច្រើនជាងគេ គឺកីឡាករ សុខ មាន ក្នុងក្រុមយុវជនរកាកណ្តាល ៕

ក្នុងពិធីបិទការប្រកួតដណ្តើមពានរង្វាន់តេជោសន្តិភាព ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃការប្រកួតនេះ គឺដើម្បីអប់អបសាទរថ្ងៃប្រវត្តិសាស្រ្តនៃការបញ្ចប់សង្រ្គាមរបបប្រល័យពូជសាស្រ្តរបស់កម្ពុជា ក្នុងនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល និងជាការរំលឹកដឹងគុណចំពោះការពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ហើយជាពិសេសគឺដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជា លើកកម្ពស់ ផ្តល់ឱកាស បណ្តុះបណ្តាលអប់រំកាយ កីឡាដល់យុវជន         – លេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន  និងបង្កើមានភាពស្និទ្ធសាល រវាងក្រុមនីមួយៗ ឲ្យចេះសាមគ្គីភាពគ្នាល្អ។

ឯកឧត្តមមានប្រសាសបន្ថែមទៀតថាពិតមែនតែវិស័យកីឡាយើងដើរក្រោយប្រទេសដទៃមួយចំនួនក៏ពិតមែន  តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានខិតខំ និងបោះជំហាន ទទួលបានផ្លែផ្កាគួរជាទីមោទន ជាក់ស្តែងឆ្នាំ២០១៧ ក៏ដូចជាដើមឆ្នាំ២០១៨ កន្លងមកនេះ យើងបានរៀបចំឲ្យមានការប្រកួតកីឡាបាលទាត់ដណ្តើមពាន់រង្វាន់ មានច្រើនក្រុមជាបន្តបន្ទាប់ ។ ដូច្នេះសូមបន្តគាំទ្រ និងខិតខំប្រឹងប្រែងកសាងសមត្ថភាពជំនាញ ចំណេះដឹង និងបទពិសោធន៍ ក្នុងការលេងកីឡា ប្រកបដោយការគោរពវិន័យ និងបទបញ្ជារ ដើម្បីចូលរួមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ខាងមុខនេះ ៕

តាប៉ៃលិន