ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០១៩ខណៈដែលប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ និងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបមពាក់បំប៉នចំណេះដឹងថ្មីៗបន្ថែមដល់មន្ត្រីបច្ចេកកម្ពុជា សម្រាប់ត្រៀមខ្លួនក្នុងជាម្ចាស់ផ្ទះ ការលើកឡើងបែបនេះ របស់ឯកឧត្តម ស សុខា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗកន្លងទៅនៅ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។


ឯកឧត្តមរដ្ឋលេខាធិកាមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះជាភារកិច្ចដ៏ធំធេង ដែលគ្រប់សមាសភាពពាក់ព័ន្ធ ព្រមទាំងសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក្នុងកម្រិតពិភពលោកឲ្យខាងតែបានសម្រាប់កម្ពុជាដែលជាឆ្នាំទីមួយរបស់ខ្លួន ។ បើតាមការបញ្ជាក់របស់ រដ្ឋលេខាធិកាក្រសួងអប់រំយុវជននិងកីឡារូបនេះ លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ នឹង មកកម្ពុជា៧ថ្ងៃ ក្នុងគោលបំណងបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល និង កិច្ចប្រជុំត្រៀមការប្រកួតជើងឯកពិភពលោក ផងដែរ ។
សូមជម្រាប់ថា ការទទួលបានសិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ក្នុងការរៀបចំការប្រកួតជើងឯកពិភពលោកក្នុងប្រទេសកម្ពុជាឆ្នាំ២០១៩នេះ ។ ក្រោយកីឡាប៉េតង់កម្ពុជាធ្លាប់ដណ្តើមបានជ័យលាភីកម្រិតពិភពលោកជាច្រើនសម័យកាល នាពេលកន្លងមក ដូចជាវីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាស ៣សម័យកាល ពោលឆ្នាំ២០១៣ នៅបារំាង, ឆ្នាំ២០១៥ នៅថៃ និងឆ្នាំ២០១៧ នៅចិន និងឈ្នះ មេដាយមាសពីក្នុងការប្រកួតប្រទេសខ្លាំងៗអន្តរជាតិ នៅប្រទេសបារំាងផងដែរ ៕