ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកបេតុងលាយស្រាប់ក្រុមហ៊ុន SCG CONCRETE បើកបរមិនប្រយ័ត្នជ្រុលទៅបុកបន្តកន្ទុយគ្នារថយន្តពីរគ្រឿង រងការខូចខាត ខណៈផ្លូវកំពុងចង្អៀតរថយន្តឈប់រងចាំស្តុប បង្កអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលវេលាម៉ោង ១២នឹង១៥នាទីថ្ងៃទី១៦ ខែមករាឆ្នាំ២០១៩ នៅត្រង់ចំណុចស្តុបបូបគោ តាមបណ្ដោយផ្លូវ មុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកបេតុងលាយស្រាប់មួយគ្រឿងម៉ាក MITSUBISHI ពណ៌សពាក់ស្លាកលេខ ភ្នំពេញ5A-1002បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវមុន្នីវង្សទិសដៅពីត្បូងទៅជើង ខណៈមកជិតដល់ចណុចស្តុបខាងលើផ្លូវកំពុងចង្អៀតរថយន្តឈប់រងចាំស្តុបក៏ជ្រុលទៅបុករថយន្តCOROLLA ពណ៌ ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2G-9986បើកស្របទិសគ្នារងការខូចខាតបណ្ដាលអោយរថយន្តCOROLLAបែរក្បាលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក COROLLAពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AC-5669ដែលធ្វើដំណើរស្របគ្នារងការខូចខាតចំហៀងខ្លួនយ៉ាងដំណំសំណាងមិនបង្កអោយមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់បាញ់ថ្នាំគូសវាសយករថយន្តអែបខាងបញ្ជាសការកកស្ទះចរាចរណ៍ទុកអោយភាគីធ្វើការដោះស្រាយគ្នាដោយចរចាយមិនត្រូវបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញក្រុងចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ។

ដោយៈសាវី