នៅរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩នេះក្រុមការងារអាហារូបករណ៍ស សុខា បានចុះកិច្ចព្រមព្រៀងអនុស្សារណៈ​យោ​​​គ​​យល់គ្នាជាមួយនឹង មជ្ឍមណ្ឌល transformer centerនៃប្រទេសឥណ្ឌូនេសុី ដើម្បីផ្ដល់អាហារូបករណ៍អោយនិសិ្សតខ្មែរបានទៅសិក្សានៅប្រទេស ឥណ្ឌូនេសុី ដោយមិនចំណាយអ្វីៗទាំងអស់។ ពិធីនេះក្រោមអធិបតីភាព ឯកឧត្តមស សុខា រដ្ឋលេខាធិការ ្រសួងអប់រំ និង កីឡា ។ឧ.ឯ ស សុខា ដែលជាស្ថាបនិកអាហារូបករណ៍ស សុខា បានថ្លែងថា ការទទួលបានអាហារូបករណ៍៤៥នាក់ បន្ថែមទៀតនេះគឺជាការចូលរួមចំណែកផ្តល់ឱកាសអោយយុវជនខ្មែរបន្តការសិក្សាទៅក្រៅប្រទេស ហើយជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឧ.ឯ ស សុខា ចាត់ទុកថា ការជួយសម្របសម្រួលអាហារូបករណ៍៤៥នាក់ពីសំណាក់ភាគីឥណ្ឌូនេស៊ីនេះ គឺជាការជួយរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា ដូច្នោះមានន័យថា មានតែការជួយគ្នាទៅវិញទៅមកពិតប្រាកដទេ ទើបជាមិត្តដែលពិតប្រាកដ! ។
ភាគីខាងឥណ្ឌូនេស៊ីដែលមានលោក ថមមី ហែម័រ វ៉ាន់ឡូ ប្រធានរមណីយដ្ឋានកំពង់ទេវ បានថ្លែងថា លោករីករាយដោយស្មោះក្នុងផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជា តាមរយះឧ.ឯ ស សុខា នេះ។ ដោយមើលឃើញប្រជាពលរដ្ឋខ្មែរគួរអោយស្រលាញ់ គួរអោយគោរព គួរអោយរាប់អានធ្វើជាមិត្តនៅក្នុងតំបន់អាស៊ានដូចគ្នា។

លោកបន្តថា ចំពោះការចំណាយផ្សេងៗនូវនិសិ្សតទាំង៤៥នាក់នេះគឺខាងលោកជាអ្នករ៉ាប់រងទាំងអស់ ក្នុងនោះទាំងការស្នាក់នៅ ការហូបចុង បង់ថ្លៃសាលា ធនារ៉ាប់រង ហើយនិងសំបុត្រយន្តហោះទៅវិញមកជាដើមគឺខាងភាគីឥណ្ឌូនេសុីជាអ្នកចំណាយទាំងអស់ដោយមិនចាំបាច់អោយនិសិ្សតខ្មែរយើងចំណាយអ្វីឡើយមាននយ័ថា និស្សិតខ្មែរគ្រាន់តែមានចិត្តចង់រៀនតែប៉ុណ្ណោះ ។ពាក់ពន្ធ័នឹងជំនាញទៅសិក្សាគឺផ្ដោតសំខាន់មាន គ្រប់គ្រង ទំនាក់ទំនងពាណិជ្ជកម្ម និងជំនាញផ្សេងៗទៀត .!
សូមបញ្ជាក់ថា៖ មកដល់ពេលនេះអហារូបករណ៍ ស សុខា បានជូននិសិ្សតដែលទៅសិក្សានៅក្រៅប្រទេសនោះមានដូចជា៖ប្រទេស ចិន វៀតណាម និង ឥណ្ឌូនេសុី៕