ខេត្តកណ្តាល៖ប្រធានសាខាពន្ធដាខេត្តកណ្តាលអំពាវនាវឱ្យប្រជាពលរដ្ឋកាន់ឯកសារមកបង់ពន្ធដោយខ្លួនឯងជាជាងពឹងអ្នករត់ការនាំឱ្យយឺតយូរនិងទារថ្លៃសេវាហួសតម្លៃកំណត់របស់រដ្ឋ៖
លោក នុត វុត្ថា បានធ្វើការអំពាវនាវយ៉ាងដូច្នេះ នៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយពី ” ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រ ព្យ និងការត្រៀមអនុវត្តប្រកាសស្តីពីការកំណត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ” កាលពីព្រឹកថ្ងៃទី០៧ ឧសភា ២០១៩នេះ។ លោកបានលើកឡើងថា ការអនុវត្តលើពន្ធប្រថាប់ត្រា នៅក្នុងខេត្តកណ្តាល មិនមានអ្វីលំបាកខ្លាំងនោះទេ ដោយសារតែប្រជាពលរដ្ឋមួយចំនួនមានការយល់ដឹងពីការបង់ពន្ធ ប៉ុន្តែ អ្វីដែលជាការលំ បាកគឺអ្នកដែលត្រូវបង់ពន្ធមិនបានមកទទួលសេវាផ្ទាល់ ដោយពួកគាត់ច្រើនតែផ្ញើតាមអ្នករត់ការ ហើយជួនកាលអ្នករត់ការផ្អិបឯកសារពួកគាត់ទុក គឺនាំឱ្យយឺតយូរដើម្បីទារប្រាក់បន្ថែម។

តែតាមពិតច្បាប់ស្តីពីការបង់ពន្ធប្រថាប់ត្រា គឺកំណត់៨ថ្ងៃនៃថ្ងៃធ្វើការ ប៉ុណ្ណោះ ហើយចំពោះប្ល ង់រឹងមិនសូវជាមានបញ្ហាទេ ហើយអ្វីដែលជាបញ្ហាគឺប្លងទន់ ហើយភាគច្រើនឯកសារមិនគ្រប់គ្រាន់។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវផងដែរថា សូមឱ្យប្រជាពលរដ្ឋទាំងអស់ សូមកា ន់ឯកសារមកបង់ពន្ធដោយខ្លួនឯងប្រសើរជាង ផ្ញើឱ្យគេរត់ការឱ្យ នោះពួកគាត់នឹងទទួលបានសាវាពិត តម្លៃពិត និងពេលវេលាពិត កុំឱ្យស្រេចនៅតែលើមាត់របស់ឈ្មួញរត់ការនោះទេ។
ឯកឧត្តម ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាស ន៍ថា ចំពោះម្ចាស់អចលនទ្រព្យបានផ្ទេរសិទ្ធិកាន់កាប់ត្រឹមអាជ្ញាធរមូលដ្ឋាន ត្រូវតែប្រញ៉ាប់ចូ លមកពីការបង់ពន្ធប្រថាប់ត្រា ដើម្បីចៀសវាងការពិន័យ ខណៈដែលត្រូវបានលក់បន្តទៅឱ្យម្ចាស់ទី២ឬទី៣ ហើយបើគាត់ធ្វើការទិញលក់មុនឆ្នាំ២០១៧នោះពួកគាត់ បង់ពន្ធប្រថាប់ត្រាតែម្តងប៉ុណ្ណោះ។ ឯកឧត្តមក៏ក្រើនរម្លឹកដល់មន្ត្រីពន្ធដាត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសយកចិត្តទុកដាក់លើការប្រមូលពន្ធដីធ្លីដែលមិនបានប្រើប្រាស់ និងពន្ធអច លនទ្រព្យ។
អភិបាលខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ បានមានប្រសាសន៍ថា យើងពិតជាមានមោទនៈភាពណាស់ ដែលពីមួយឆ្នាំទៅមួយឆ្នាំ ទូទាំងខេត្តមានការរីកចម្រើនលើគ្រប់វិស័យ ពិ សេសការប្រមូលពន្ធនានា រមែងមានការកើនឡើងជាលំដាប់ ដើម្បីរួមចំណែកធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែរីកចម្រើន ប៉ុន្តែ មន្ត្រីពន្ធដាទាំងអស់ ត្រូវតែបន្តខិតខំបំពេញការងារ និងគោរពឱ្យបានក្រមសីលធម៌ វិជ្ជាជីវៈ។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ ខេត្តកណ្តាល ប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបានចំនួន ៤៩ពាន់លានរៀល ស្មើហ្នឹង២៩៤,៤៣%នៃផែនការ ហើយសម្រាប់៤ខែដើមឆ្នាំ២០១៩នេះ ប្រមូលបាន ១៧ពាន់លានរៀល ស្មើហ្នឹង៥៥%នៃផែនការ៕ធឿនវុទ្ធីCTV8HD