ភ្នំពេញ៖ កន្លងមករហូតដល់ពេលនេះ សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហា ការខូចខាតផ្លូវ ការកក់ស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍។

ជាក់ស្ដែង នៅតាមណ្ដោយផ្លូវលេខ២៧១ ចាប់ពីចំណុចចុងស្ពានអាកាសស្ទឹងមានជ័យ ដល់ចំណុចស្ពានអាកាស៧មករា មានប្រវែងជាង៣០០០ ម៉ែត្រ ស្ថិតនៅមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌទួលគោក ដែលកន្លងមកមហាវិថី មួយកំណាត់នេះ គំនូសចរាចរបានរ របាំងពុះចែកទ្រូងផ្លូវ ថ្នាំពណ៌ចំណាំងផ្លាតរលប់បាត់មើលមិនច្បាស់ បង្កអោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បណ្ដោយផ្លូវ ពិបាកធ្វើដំណើរ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដោយកត្ដាផ្លូវថ្នល់មួយចំនួនផងដែរ។

ដូចនេះរដ្ឋសាលារាជធានីភ្នំពេញ បានបន្តជួសជុល និងអ៊ុតកៅស៊ូនិងលាបពណ៌គំនូសចរាចរ បង្ហើយការ ដើម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះ និងបង្កគ្រោះថ្នាក់ចរាចរណ៍នាពេល​យប់​ញឹកញាបដូចពេលកន្លងមក៕អត្ថបទ និង រូបភាព ទឹម វិបុល