ភ្នំពេញ ៖ ជម្លោះចម្រូងចម្រាស់ពាក្យសម្តីគ្នា រវាងភាគីអ្នកទិញដីខ្យល់ ជាមួយភាគីខាងក្រុមហ៊ុនលក់ដី ផ្តើមចេញពីអត់មានដីឲ្យអតិថិជន គ្មានលុយសងវិញ សន្យាខ្យល់ទៀត កើតជារឿងជម្លោះសម្តី ផ្អើលសមត្ថកិច្ច ចុះទៅសម្របសម្រួល កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការលក់ដីឡូតិ៍ ក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ក្រុមហ៊ុនលក់ដីខ្យល់យុីហោ រៀល ប្រជេក ប៊ីហ្សនេស ឯ.ក ដែលមានអាស័យដ្ឋាន ផ្ទះលេខ៣៦ មហាវិថីឈ្នះ ឈ្នះ ក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីភាគី ខាងអ្នកទិញឈ្មោះ សាន មឿន ភេទប្រុស អាយុ៤៥ឆ្នាំ បានឲ្យដឹងថា គាត់បានទិញដីបង់រំលស់ ពីក្រុមហ៊ុនខាងលើ បង់លុយជាតំណាក់កាល ហើយគាត់បង់អស់២៥០០ដុល្លាហើយ ក្នុងតម្លៃដី សរុប៩៨០០ដុល្លា ហើយបង់ក្នុង១ខែ២០០ដុល្លា ក្នុងលក្ខខណ្ឌ៥ខែ តែអ្វីដែលមិននឹកស្មានដល់ ខំបង់លុយអស់២៥០០ដុល្លាហើយ បែជាក្រុមហ៊ុន មិនមានដីប្រគល់ឲ្យទៅវិញ សួរលិច ធ្លាយកើត សួរកើតធ្លាយជើង ទីបំផុត ទើបដឹងថា ក្រុមហ៊ុនលក់ដីខ្យល់ រកតែមួយបង្គីគ្មានផង ដើរតែចង្អុលដីគេ ម្តងដីនេះ ម្តងដីនោះ អស់ជម្រើស សន្យាប្រគល់ឲ្យលុយវិញ ហើយការសន្យាប្រគល់លុយវិញនោះទៀតសោត បើមិនបានគ្រប់ចំនួន តាមកិច្ចសន្យាទេនោះ ប្រគល់ឲ្យភាគីខាងម្ចាស់បំណុល ជាភាគីខាងអ្នកទិញដី រងគ្រោះ ចង់រុះរើ យកតូប យកទីស្នាក់ការ ចង់ចង់អ្វីក៏យកទៅ ស្រាប់តែ ដល់ថ្ងៃកំណត់ ក្រុមហ៊ុនបោក ត្រូវប្រគល់លុយឲ្យវិញ ស្រាប់តែគ្មានបានមួយរៀល សម្តីយកមេឃទ្រាប់អង្គុយ តែលុយម្ចាស់បំណុលឲ្យសង ទើបភាគីរងគ្រោះ រុះ រើ យកឥវ៉ាន់ នៅកន្លែង ទីស្នាក់ការ យកហោចណាស់ ប្រមូលលក់ឲ្យអស់ កាលបើលក់ដីសន្យា លក់ដីខ្យល់ម្តងហើយ មកដល់ដល់សន្យាសងលុយវិញ បោកទៀត ទើបកើតជាទំនាស់សម្តី គ្រាដែលជនរងគ្រោះ រើយកឥវ៉ាន់ ។

តាមភាគីខាងក្រុមហ៊ុនលក់ដីខ្យល់ លោក ឈ្មោះ លី វ៉ាឌីណា អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិ សង្កាត់កើតហេតុ មិនមានការបំភ្លឺ ជុំវិញដី ដែលលក់ឲ្យអតិថិជន ថានៅត្រង់ណាឡើយ ក្រោយពីជន ភាគីខាងអតិថិជនខ្លួន ប្រមូល​ឥវ៉ាន់ បែជាឆ្កាដៃជើង ឡាំប៉ា ខឹង ប្តឹងប៉ូលិសទៅវិញ ទើបភាគីចោទសួរ ត្រង់ណាទៅកិច្ចសន្យាពិត ដីនៅត្រង់ណា ឯណាទៅលុយ ត្រូវសង ឲ្យតែគ្រប់ចំនួនតានការសន្យាចប់រឿង ? ។

ភាពចម្រូងចម្រាស់គ្នារវាង អ្នកលក់និងអ្នកទិញ ការប្រមូលយកឥវ៉ាន់ត្រូវបានអាក់ខានទៅវិញ បន្ទាប់ពីអន្តរា​គ​ម​ន៍ពី សមត្ថកិច្ច អាជ្ញាធរ រងចាំរកដំណោះស្រាយដោយសន្តិវិធី តែភាគី ខាងរងគ្រោះ បានលើកឡើងដែរថា កុំសន្យាខ្យល់ ឲ្យតែលុយគ្រប់ចប់រឿងហើយ ៕ដោយៈចាន់តូ