ភ្នំពេញ៖ បុរស៤នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែន សុខឃាត់ខ្លួនយកមកសួរនាំនៅអធិការខណ្ឌបន្ទាប់ពីពួកគេបានធ្វើសកម្មភាពស្លៀកស្បង់ជីពរបន្លំធ្វើជាសង្ឈដើរបិណ្ឌបាត្របោកប្រាសប្រជាពលរដ្ឋនៅផ្លូវសម្តេចជាស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវាំង អធិការខណ្ឌសែនសុខ បានអោយដឹងថាបុរស៤នាក់ដែលឃាត់ខ្លួនទី ១.ឈ្មោះ ជា ផានី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ដសែនសុខ(គ្មានសារធាតុញៀន)។ ២.ឈ្មោះ ជឹម សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ដសែនសុខ(គ្មានសារធាតុញៀន) ៣.ឈ្មោះ ឯវ ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ដសែនសុខ(គ្មានសារធាតុញៀន)។ ៤.ឈ្មោះ សួង វិសុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទហជួល ផ្លូវបេតុង ភូមិម័រ សង្កាត់ម័រ ខណ្ឌដង្កោ (គ្មានសារធាតុញៀន)។ ហើយចំណែកសម្ភារ:បន្សល់ទុក: ស្បង់០៣សម្រាប់ .ឆ័ត្រ០៣ បាតដាក់បាយ០៣ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ពណ៍ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BU.9048។

លោកអធិការបន្តថាមុនពេលកើតហេតុលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលើ មានមនុស្ស០១ក្រុមកំពុងនាំគ្នា ស្លៀកស្បង់ធ្វើជាសង្ឃ ក្រោយពីទទួលព័ត៌មាន លោកបានបញ្ជាអោយសមត្ថិកិច្ចក្រោមឱវាទចុះដល់ចំណុចកើតហេតុ ហើយចាប់នាំខ្លួនជនសង្ស័យទាំង០៤នាក់មកធ្វើការសាសកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយៈចាន់តូ