​ ភ្នំពេញ៖​ រដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងចុះធ្វើការកាត់មែកឈើធំៗនៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះជារដូវភ្លៀងលាយលំខ្យល់កន្ទ្រាក់ បក់បោក និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ដោយជាក់ស្ដែងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ ជាជំហានទី១ បានចុះកាត់មែកឈើ អមសងខាងតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចស្តុបសន្ធម៉ុក ដល់ចំណុចចុងស្ពានអាកាស៧មករា មូលដ្ឋានខណ្ឌទួលគោក។ បន្ថែមទៀតផងដែររាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្រ្ទាក់តែងតែមានការបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តរបស់ប្រជាពលរដ្ឋនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍និងធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងចុះកាត់មែកឈើធំៗដែលងាយបាក់រលំពេលដែលភ្លៀងនិងខ្យល់បក់បោកខ្លាំងម្ដងៗ​ នៅក្នុងនោះផងដែរដូចដែលបងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថានៅរដូវកាលនេះគឺជាវាគឺជារដូវភ្លៀងធ្លាក់ខ្លាំងលាយលំនិងខ្យល់កន្ទ្រាក់​ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការការពារសុវត្ថិភាពផ្ទាល់ខ្លួនរាល់ពេលដែលមេឃភ្លៀងខ្លាំងៗម្តងសូមមេត្តាសូមកុំឈប់ឬចតនៅក្រោមដើមឈើធំៗដែលអាចងាយនឹងរងគ្រោះពីការរលំនិងបាក់មែកឈើ។

គួរំលឹកផងដែរកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅមូលដ្ឋានរាជធានីភ្នំពេញ ខណៈមានភ្លៀងនិងខ្យល់បក់បោក មានដើមឈើយ៉ាងធំបានធ្លាក់បាក់មកលើផ្លូវ ដើមឈើធ្លាក់បាក់សង្កត់ចំពីលើម៉ូតូ និងរថយន្ត គ្រឿងបណ្ដោលអោយបុរសម្នាក់រងរបួសស្រាលផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុហើយបានហៅរថយន្តស្ទូចយកដើមឈើដើម្បីយកចេញ ចំណែកដើមឈើត្រូវបានអាជ្ញាធរធ្វើការកាត់យកចេញដើម្បីកុំអោយស្ទះចរាចរណ៍ផងដែរ៕អត្ថបទ និង រូបភាព ទឹម វិបុល