សមយុទ្ធបាញ់គ្រាប់ពិតហនុមានមាស២០១៩បានបញ្ចប់ដោយជោគជ័យជាមួយនិងលទ្ធផលចំគោលដៅ១០០ ភាគរយ ក្នុងការកំទេចសត្រូវ ។ ពិធីបិទ សមយុទ្ធបាញ់គ្រាប់ពិត ហនុមានមាស២០១៩នេះ មានការអញ្ជើញចូលរួម ពីសំណាក់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តម វង្ស ពិសេន និងឯកឧត្តម ឧត្តមសេនីយ៍ឯកឧត្តមសេនីយ៍ឯកឧត្តម ម៉ា ណែត អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិតតេជោសែន ជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។
សមយុទ្ធ «ហនុមានមាស ២០១៩» មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
លំហាត់សមយុទ្ធ «ហនុមានមាស ឆ្នាំ២០១៩» ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី ពង្រឹងវិស័យការពារជាតិកម្ពុជា។
សមយុទ្ធ ហនុមានមាស ២០១៩នេះ ដែលបានរៀបចំធ្វើឡើងដោយកងទ័ពជើងគោក ដោយប្រើប្រាស់អាវុធយុទ្ធភណ្ឌទំនើបៗដូចជា៖ កាំជ្រូច, ឧទ្ធម្ភាគចក្រ, កាំភ្លើងគ្រាប់ត្បាល់, រថគ្រោះ, រថពាសដែក និងកាំភ្លើងការពារអាកាស។
ឯកឧត្តមនាយកឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា សមយុទ្ធនេះក៏ជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាព។ សមយុទ្ធហនុមានមាស នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធ។ ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញអំពីការរួបរួមសាមគ្គីសហការជាធ្លុងមួយ របស់កងយោធពលខេមរភូមិន្ទ ដែលជាសសរទ្រូងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ហើយក៏ជាការបញ្ជាក់ និងបង្ហាញឱ្យកម្លាំងអមិត្តដឹងថា កងទ័ពជើង គោកនៃកងយោធពលខេមរភូមិន្ទ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានជានិច្ចដោយឥតងាករេ ។
ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបញ្ជាក់ថា កងទ័ពគឺជាកូនចៅប្រជាជនកើតចេញពីប្រជាជន បំពេញកិច្ចការងារដើម្បីប្រជាជន ពេលប្រជាជនមានការលំបាក់ កងទ័ពត្រូវតែមានមុខ ជួយ ហើយជ័យជំនះរបស់កងទ័ព ក៍ដូចជ័យជំនះរបស់ប្រជាជនដែរ ។ កងទ័ពការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រឆាំងដាច់ខាតចំពោះអមិត្តដែលចង់បំផ្លាញ់សន្តិភាពដែលកម្ពុជាកំពុងមានរាល់ថ្ងៃ។កិច្ចការងារដែលធ្វើក្នុង សមយុទ្ធក្នុងថ្ងៃនេះ អត់មានគំនិតចង់ទៅឈ្លានពាននរណាទេ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពរបស់យោធិន ក្នុងកិច្ចការងារការពារជាតិ និងប្រជាជន ។
សូមបញ្ជាក់ថា លទ្ធផល នៃសមយុទ្ធបាញ់គ្រាប់ពិត ហនុមានមាស២០១៩ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា គ្រប់ជំនាញបានយកចិត្តទុកដាក់ហ្វឹកហាត់តាមកម្មវិធិទទួលបានលទ្ធដូចជា ៖ ទព័អាកាស ឧត្ថម្ភាគចក្រ បាញ់ រ៉ូកែត ចំគោលដៅ១០០ភាគរយ ។ ជំនាញការពារអាកាស បាញ់កំទេច ចំគោលដៅ១០០ភាគរយ ។ជំនាញកាំភ្លើងធំ បាញ់កំទេច ចំគោលដៅ១០០ភាគរយ ។ រថក្រោះនិងថ្មើរជើងគ្រឿងយន្ត បាញ់កំទេច ចំគោល ដៅ ១០០ ភាគ រយ ។ ការចាក់ទ័ពសហការថើ្មរជើង បាញ់កំទេចទីបញ្ជាការខ្មាំង ១០០ភាគរយ ៕