ខេត្តស្វាយរៀងះឯកឧត្តមរស់ផារិទ្ធអភិបាលរងខេត្តនិងជាក្រុមការងារគណះបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹកស្រុករំដួលបានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ និងដាំដើមឈើជុំវិញផ្ទះនិងសូមអោយមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិ​ផ្សេងៗ ដែដែលកើតឡើងជាយថាហេតុ។
ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ៥កើត ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៨ខែឧសភាឆ្នាំ២០១៩ក្នុងពិធីចុះជួបសួរសុខទុក្ខផ្ទាល់និងចែកអំណោយរបស់គណះកម្មការគ្រោះមហន្តរាយខេត្តនិងក្រុមការងារបក្សឃុំដល់ប្រជាពលរដ្ឋ៥គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៤ខែ ឧសភា ឆ្នាំ ២០១៩ស្ថិតក្នុងភូមិសេកយំនិងភូមិបុស្សតូចក្នុងឃុំពងទឹកស្រុករំដួល។
ឯកឧត្តមរស់ផារិទ្ធបានសំដែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយបានខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិតមានជីវភាព នឹងផ្ទះសំបែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះបណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញខូចខាត បែកបាត់ផ្ទះសប្បែងគួរឲ្យសោកស្តាយដែលនេះជាបាតុភូតធម្មជាតិដែលយើងនឹកស្មានមិនដល់ ។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ​ចេះ​ប្រើប្រាស់​ទឹក​ដោយ​ចេះ​សន្សំ សំចៃ​និង មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​គ្រោះធម្មជាតិ​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ ហើយខ​ណះ​ដែលមាន​ភ្លៀង ខ្យល់​កន្ត្រាក់​ត្រូវ​រក​កន្លែង​ដែលមាន​សុ​ត្ថិ​ភាព ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ដូចជា ផ្ទះសម្បែង​ជាដើម​។​
​មួយវិញទៀត​រដូវវស្សា​និង​ជិត​មកដល់​នាពេលខាងមុខ​សូម​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​ឧបករណ៍​សម្រាប់ធ្វើ​ស្រែចម្កា​អោយបាន​គ្រប់គ្រាន់​ដើម្បី​លើកស្ទួយ​ជីវភាព​បាន​មួយកម្រិត​ជាពិសេស​ត្រូវ​ដាំ​បន្លែ​រួមផ្សំ​បន្ថែមទៀត​ផងដែរ​។​
ក្នុងឪកាសនោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ដាំដើមឈើជុំវិញផ្ទះដើម្បីការពារនៅពេលមានខ្យល់បក់បោកខ្លាំង បិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាពពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្នអគ្គីភ័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតតែអំណោយដែលបានផ្តល់ជូននាពេលនេះ មានតិចតួចក្ដីក៏វាអាចដោះស្រាយជីវភាពគ្រួសារបានមួយរយះពេលខ្លីផងដែរ ។
អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ៥គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះទទួលបានអង្ក៥០គីឡូមីមួយកេសនិងថវិការរបស់ក្រុមការងារបក្សផ្ទះរលំខូចខាតទាំងស្រុងមួយគ្រួសារ៤០ម៊ីនរៀលនិង៤គ្រួសារ២០ម៉ឺនរៀលផងដែរ។