ស្ទឹងត្រែង:ស្ពានអូរតាឈី នៅភូមិអូររុណ ឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ចាស់ទ្រុឌទ្រោមអាចបង្កគ្រោះថ្នាក់នៅពេលប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ហើយអាជ្ញាធរឃុំនេះ រៀបគម្រោងសាងសង់ថ្មីឡើងវិញ ឱ្យបាននៅមុនរដូវវស្សាចូលមកដល់។

លោកសេកម៉ៅមេឃុំនេះបានបញ្ជាក់ថា៖អាជ្ញាធរបានឯកភាពគ្នាជាមួយប្រជាពលរដ្ឋ  ស្នើសុំទៅអភិបាលខេត្តដើម្បីកាប់ឈើ ក្នុងព្រៃសហគមន៍មកសាងសង់ស្ពានថ្មីនៅមុនពេលភ្លៀងធ្លាក់ ព្រោះបើមិនបានធ្វើទាន់ពេលវេលាទេ ទឹកទន្លេមេគង្គឡើងមក មិនអាចចាក់គ្រឺះស្ពាននេះបានឡើយ កាលពីមុនលោកអភិបាលខេត្តលោកមកដល់និងម្តងហើយថាចាំឆ្នាំក្រោយធ្វើឱ្យល្អ  ដល់មើលទៅវាទ្រុឌទ្រោមខ្លាំងមែនទែនមើមិនធ្វើឥឡូវទេវស្សានេះវានិងត្រូវបាក់ហើយអត់មានកន្ល ងប្រជាពលរដ្ឋធ្វើដំណើរអញ្ចឹងសំណើរទៅលោកអភិបាលខេត្តបើសិនជាលោកអភិបាលខេត្តជួយមេត្តាជួយសាងសង់ជាស្ពានម៉ាលេក្តីឈើក្តីប្រជាពលរដ្ឋនិងក្រុមប្រឹក្សាត្រេកអរណាស់។

លោកស្រីធាងចាន់ថុលប្រជាពលរដ្ឋនៅភូមិអូររុណឃុំអូរស្វាយបានអះអាងថា៖បើមានស្ពានថ្មីគឺមានក្តីសង្ឍឹម  ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋនៅប៉ែកខាងចុងភូមិនេះធ្វើដំណើរឆ្លងកាត់តាមស្ពានចាស់មានការភ័យខ្លាច  ដោយសារវាពុកនិងខូចខ្លាំងទៅហើយ ភ័យនិងដែរហើយមកម្តងៗភ័យបើប៉ះដឹកគោយោលៗខ្លាចដែរចង់បានស្ពានល្អៗខូចខាងលើមិនបាច់ដែកទេចង់បានតែស្ពានឈើដូចខាងលើក៍បានដែរឱ្យស្រួលទៅមកផ្លូវប្រជាជនទៅមកពិសេសក្រោមនិងហើយពិបាកចង់លក់ដូរអីក៍មិនសូវបានទាន់ពេលព្រោះអីស្ពានលំបាកទន់ៗងញ្ចឹងបើទឹកជនលេងហ៊ានឆ្លងព្រោះវាយោលៗ។

លោកស្រីភោគស្រីមាស នៅភូមិឃុំអូរស្វាយនេះដែរបានទទួលស្គាល់ថា៖ស្ពានឈើនេះចាស់ទ្រុឌទ្រោមមែន  ដោយសារវាមានអាយុកាលជិត២០ឆ្នាំហើយ ណាមួយនៅតំបន់នេះទឹកលិចជារៀងរាល់ឆ្នាំផង។លោកស្រីស្នើឱ្យការសាងសង់ស្ពានថ្មី  ធ្វើឱ្យខ្ពស់ផុតពីទឹក ដើម្បីធានាគុណភាពដល់ការប្រើប្រាស់បានយូអង្វែង ព្រោះថវិកាសាងសង់ស្ពាននេះ ក៍មានចំណែកចូលរួមពីប្រជាពលរដ្ឋ ដែរ។

សូមបញ្ចាក់ថា៖ស្ពានអូរតាឈីនេះមានប្រវែង៣២ ម៉ែត្រទទឹង៣ម៉ែត្រជាបណ្តាញតភ្ជាប់ផ្លូវចេញពីភូមិអូរុណទៅកាន់ទីរួមស្រុកអូរស្វាយមានជ័យនិងឆ្ពោះទៅកាន់ភូមិវើនខាំទឹកដីនៃប្រទេសឡាវមានអត្ថប្រយោជន៍សម្រាប់កសិករនាំ ផល កសិកម្មទៅដោះដូរជាលក្ខណៈសេដ្ឋកិច្ចគ្រួសារ៕