ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មាធិការទី១០ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងព្រះវិហារនិងសមិទ្ធផលនានាវត្តអង្គខ្នាឫស្សីស្រុក ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំ ឫស្សីស្រុកខាងកើតស្រុកកំពង់ត្រាច ខេត្តកំពត។ ពិធីនេះ ក៏មានវត្តមានចូលរួមពីសំណាក់លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្រ្តមណ្ឌលខេត្តកំពត ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តនិង លោក លោកស្រី ថ្នាក់ដឹកនាំខេត្តនិងមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាចបានអោយដឹងថា៖ វត្តអង្គខ្នារឬស្សីស្រុក ត្រូវបាន កសាងឡើងមានអាយុកាលប្រមាណជាង ២០០ឆ្នាំមកហើយ។

នៅក្នុងរបប ប៉ុល ពត ទីអារាមនេះត្រូវបានបំផ្លាញអស់ស្ទើរគ្មានសល់ រហូតដល់ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វត្តនេះបានរៀបចំកសាងឡើងវិញជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់និងចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន រួមនិង ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទនិងសប្បុរសជន ជិតឆ្ងាយធ្វើអោយសមិទ្ធិផលទីអារាមវត្តនេះមានការរីកចម្រើនជាបន្តបន្ទាប់។ជាក់ស្ដែងព្រះវិហារដែលធ្វើពិធីបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងនាពេលនេះ បានចាប់ផ្ដើមកសាងឡើង ក្នុងឆ្នាំ២០០៧ និងបានបញ្ចប់ស្ថាពរឆ្នាំ២០១៩នេះដោយប្រើប្រាស់ថវិកាសរុបចំនួនប្រហែល ៣៦៩.២០០ដុល្លារអាមេរិក។ មានប្រសាសន៍ សំណេះសំណាល ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន បាន ថ្លែងការកោតសរសើរចំពោះព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជនរួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការសាមគ្គីគ្នា ក្នុងការរួមចំណែកកសាងនូវសមិទ្ធផលនានានិងព្រះវិហារក្នុងទីអារាមវត្តនេះឡើងដែលសមិទ្ធផលទាំងនេះបានរួមចំណែកបម្រើអោយវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉នក៏បានលើកឡើងអំពីបរិបទអំណោយផលនៃប្រទេសជាតិនាពេលបច្ចុប្បន្នដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិត បានបន្តទៀតថាដោយមើលឃើញពីសច្ចភាពនេះហើយទើប ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនបំផុត នៅតែស្រឡាញ់ ជឿជាក់ និងផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរាល់គ្រប់អាណត្តិនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានប្រគេនថវិកាដល់ព្រះសង្ឃសម្រាប់សីមាឥន្ទកិលចំនួន ២០លានរៀល សីមាទិសទាំង៨ទិសចំនួន ២៤លានរៀល តន្ត្រីសម័យ១លាន២សែនរៀល ល្ខោនបាសាក់ ៩លាន ២ សែនរៀល កម្លាំងប្រដាប់អាវុធ ៥០នាក់ ម្នាក់ៗ ៥ម៉ឺនរៀល ក្រុមគ្រូពេទ្យ ០៥នាក់ ម្នាក់ៗ ៥ម៉ឺនរៀល តាជី យាយ ជី ១០០នាក់ ម្នាក់ៗ ខោអាវ សំពត់ កន្សែងពានា និងថវិកា ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូកម្រងស្រុក ៣៦នាក់ ម្នាក់ៗ ៥ម៉ឺនរៀល សិស្សសាលាបឋមសិក្សាឬស្សីស្រុក ៣៤៩នាក់ ម្នាក់ៗ ថវិកា ៥ពាន់រៀល សិស្សានុសិស្សអនុ វិទ្យា ល័យឬស្សីស្រុក ១៦៧នាក់ ម្នាក់ៗ ១ម៉ឺនរៀល យុវជនកាកបាទក្រហម កាយរិទ្ធិ ១០០នាក់ ម្នាក់ៗ ២ម៉ឺនរៀល ព្រះសង្ឃគង់នៅព្រះវិហារ ២១អង្គ ក្នុង១អង្គស្លាដក់១ បច្ច័យ ៥ម៉ឺនរៀល ព្រះសង្ឃជយន្តោ ៧អង្គ ក្នុង១ ព្រះអង្គទ្រង់បាត្រ ១០៨អង្គ ក្នុងមួយអង្គ ស្លាដក់១ ចង្ហាន់១កញ្ជប់ អមដោយបច្ច័យ ១ម៉ឺនរៀល ចំណាយផ្សេងៗទៀតសរុបបច្ច័យ៥២ លាន ២៤ម៉ឺន៥ពាន់រៀល ។