ភ្នំពេញ៖ប្រត្តិបត្តិការស្រាវជ្រាវរបស់កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី១បានបើកការស្រាវជ្រាវមុខសញ្ញាក្រុម​ចោរដែលតែងតែវាយប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្រោមស្ពានអាកាសស្ទឹងមានជ័យនាពេលរាត្រីឃាត់ខ្លួនបានក្រុមចោរប្លន់៣នាក់និងក្រុមអ្នកញៀនថ្នាំ៣នាក់កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១២​ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំនុចស្ពានអាកាសស្ទឹងមានជ័យភូមិមានជ័យសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមាន​ជ័យរាជធានីភ្នំពេញខណះដែលពួកគេកំពុងតែប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀននៅចំណុចឃាត់ខ្លួនខាងលើ។

គួរំលឹកផងដែរថានៅយប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩មានករណីក្រុមចោរមួយក្រុមមានគ្នាប្រហែល៤នាក់បានធ្វើសកម្មភាពវាយអូសជនរងគ្រោះទាញចូលក្នុងបន្ទប់ទឹកវាយប្លន់យកទូរសព្ទ័ដៃដោយជនរងគ្រោះបានប្រតាយប្រតប់ជាមួយនិងក្រុមចោរហើយបានប្រឹងស្ទុះរត់ចេញមកលើផ្លូវស្រែកឱ្យគេជួយរួចក៏បានមកប្តឹងសមត្ថកិច្ចក្រោយពេលដែលសមត្ថកិច្ចទទួលបានដំណឹងនេភ្លាមលោកវរះសេនីយ៍ត្រីម៉ៅសាវឿននាយប៉ុស្តិនគរបាលស្ទឹងមានជ័យទី១បានដឹកនាំកម្លាំងដោយមានកាសហការណ៏ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបានចុះធ្វើការស្រាវជ្រាវឆែកតាមប្រពន្ធ័កាំម៉ារ៉ាសុវត្ថិភាពរួចក៏បានកំណត់មុខសញ្ញាភិនភាគជបសង្ស័យខាងលើឈានដល់ការឃាត់ខ្លួនបានជនដៃដល់៣នាក់ថែមទាំងអ្នកញៀនថ្នាំ៣នាក់។

បច្ចុប្បន្នជនសង្ស័យ៣នាក់ដែលជាអ្នកអ្នកប្រើប្រាស់ថ្នាំញៀនត្រូវបានបញ្ជូនទៅធ្វើការអប់រំនៅមជ្ឈមណ្ឌលឱកាសខ្ញុំចំណែកជនសង្ស័យចំនួន៣នាក់ដែលធ្វើសកម្មភាពវាយប្លន់យកទូរសព្ទ័ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ដោយៈសាវី