ភ្នំពេញ ៖ ជនជាតិចិនក្នុងស្ថានភាពស្រវឹងស្រាបើករថយន្តបោះពួយយ៉ាងលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះទ្រូងផ្លូវបាក់៣កង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើរងការខូចខាតយ៉ាងដំណំ របួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។
ត្រង់ចំណុចមុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាបទី២ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពពីកន្លែងកើតហតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងស្រាបានបើករថយន្តកាមរីបាឡែនពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2 Z-07​39ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធ រុស្សុី ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានងោកមួយភាំងរ៉េចង្កូតមកឆ្វេងដៃទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដា​ល​ឲ្យរងការខូចខាតរបាំងថ្មបាក់៣កង់ រាយប៉ាយពេញផ្លូវ ចំណែករថយន្តបង្ករក្រឡាប់ផ្ងាជើងឡើងលើច្រង៉ាង។ភ្លាមៗនោះដែរគេឃើញប្រជាពលរដ្ឋជួយទាញជនជាតិចិនចេញមកក្រៅ ហើយក៏ហៅរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោកស្នងកានគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយៈចាន់តូ