ភ្នំពេញ: មែកដើមតាសេកមួយដើមបាន បាក់ សង្កាត់លើបង្គោលខ្សែរភ្លើង បាក់១ដើម បន្ទាប់ពីមានភ្លៀង១មេ លាយឡំនិង ខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ចំណុចខាងក្រោយមន្ទីរពេទ្យព្រះអង្គ ឌួង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៥១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គឺមានភ្លៀង១មេ លាយឡំ និង ខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង ដែលបង្កអោយបាក់មែកដើមតាសេក១ដើម តែសំណាងល្អ ដែលមិនបណ្ដាលអោយមានអ្នករងរបួស។

ក្រោយពេលកើតហេតុភ្លាមៗ អាជ្ញាធរ មានសមត្ថកិច្ច បានចុះមកមើលកន្លែងកើតហេតុ និង បានរាយការណ៍ទោមន្រ្តីសាលាខណ្ឌដូនពេញ និង មន្ត្រីអគគីសនី អោយចុះមករៀបចំខ្សែភ្លើងឡើងវិញ និង កាត់មែកឈើចេញដើម្បីកុំអោយស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់៕