ភ្នំពេញ ៖ តាមប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២នាក់រងរបួស និងបាត់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុនសាវីមុិច កាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅដងទន្លេសាប ចំណុចភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយ ដែលបណ្តាលឲ្យភ្លើងឆាបឆេះកប៉ាល់ ដឹកប្រេងខាងលើ ក៏ប៉ុន្តែ ហេតុការណ៍កើតឡើងភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ អូប័រ បាញ់ទឹក ជួយអន្តរាគមន៍ អស់​រយៈ​ពេលជាង១ម៉ោងទើបភ្លើងរលត់ទៅវិញ មនុស្ស២នាក់ទទួលរងរបួស និងបាត់ខ្លួន៕