តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ត្រូវគេឃើញយកអំណោយសប្បុរសធម៍របស់សម្ដេចនាយករដ្ឋមន្ត្រី និងសម្តេច​កិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន យកទៅប្រគល់ជូនអ្នកខ្វះខាត នៅឯវិមានឈ្នះៗ ចំនួន៣៣គ្រួសារ។ អ្នកនាងបង្ហោះថា ក្រៅពីអំណោយរបស់សម្ដេចសប្បុរសធម៍ទាំងពីរ អ្នកនាង និងស្វាមី ក៍បានចាត់ចែងជាអំណោ​យ​ផ្សេងទៀត ដើម្បីប្រគល់ជូនផងដែរ ដើម្បីចែករំលែកក្ដីស្រលាញ់ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន នេះ​បើ​យោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់នាង។
អ្នកនាង សឿ សុធារ៉ា បានសរសេរបង្ហោះថា”Happy birthday to me គំរប់33ឆ្នាំថ្មី សូមជូនបុណ្បបងប្អូនខ្មែរទាំងអស់គ្នាផងចំពោះអំណោយទេវតាសំរាប់លោកតាលោកយាយចាស់ៗទីទាល់ក្រ ចំនួន33គ្រួសារ ក្រៅពីអង្ករ​….​សម្តេចទាំងទ្វេលោកសប្បុរសបន្ថែមនៅទឹកប្រាក់ក្នុងម្នាក់បានចំនួន40000រៀល ហើយក្រុមការងារអំណោយទេវតានិងបន្តធ្វើគ្រប់ទីកន្លែង ស្មើៗគ្នា : Sapoun Mi Dada“វិមានខ្មែរឈ្នះឈ្នះ””។
អ្នកនាង សឿ សុធារ៉ា និយាយថា សម្រាប់ខួបកំណើតឆ្នាំនេះ អ្នកនាង មិនធ្វើពិធីជប់លៀងជាលក្ខណៈធំដុំនោះទេ ដោយអ្នកនាងយកពេលដឹកនាំក្រុមការងារសប្បុរសធម៍របស់សម្ដេចទាំងពីរ យកអំណោយទៅប្រគល់ជូនតាយាយដែលស្នាក់នៅតំបន់វិមានឈ្នះៗវិញ ដើម្បីអោយពួកគាត់សប្បាយចិត្ត។ យ៉ាងណាមិញ អ្នកនាង និងស្វាមី ក៍មាននាទីដឹកនាំអំណោយសប្បុរសធម៍របស់សម្ដេចទាំងពីរបែបនេះ យកទៅប្រគល់ជូនគ្រួសារខ្វះខាតផ្សេងទៀតផង​ដែរ ដោយគ្រាន់តែការប្រគល់អំណោយកាលពីថ្ងៃទី៥ មិថុនា គឺជាការប្រគល់ចំថ្ងៃខួបកំណើតរបស់ខ្លួន ហើយធ្វើឡើងចំថ្ងៃខួបកំណើតវ័យ៣៣ឆ្នាំរបស់ខ្លួន ដើម្បីអោយលោកតាលោកយាយដែលនាងប្រគល់អំណោយបានសប្បាយចិត្ត៕