ដូចតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមអោយ បងប្អូនជនរួមជាតិទាំងអស់ទូទាំងប្រទេស ទទួលទាននំបញ្ចុក ដើម្បីបង្កើនស្មារតីសាមគ្គីជាតិ នៅថ្ងៃថ្ងៃទី9 ខែមិថុនា ឆ្នាំ2019ម្សិលម៉ិញនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទាំងប្រទេស បានជួបជុំគ្នា ទៅតាមកន្លែងធ្វើការ សហគមន៍ ឬវត្តអារាម និងតាមព្រះវិហារផ្សេងៗ ដើម្បីទទួលទាននំបញ្ចុក ។

ជាក់ស្តែងអនុវត្តទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលនោះ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯ.ឧ ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីជួបជុំទទួលទាននំបញ្ចុកដើម្បីបង្កើនស្មារតីសាមគ្គីជាតិ ចំនួន២ទីតាំង ដោយមួយទីតាំងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមទទួលទាននំបញ្ចុក ពីមន្ត្រីរាជការសាលារាជធានីភ្នំពេញ និងបងប្អូនអ្នកធាក់ស៊ីក្លូ ក្នុងសមាគមអ្នកធាក់ស៊ីក្លូ និងមួយទីតាំងទៀត នៅជម្ពូវ័ន ខណ្ឌពោធិសែនជ័យ ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញសាលាខណ្ឌពោធិសែនជ័យ និងបងប្អូនកម្មករកម្មការិនីប្រកបដោយទឹកមុខយ៉ាងសប្បាយរីករាយនិងស្និតស្នាល។ ការជួប ជុំគ្នា ទទួល នំ បញ្ចុក ទូទាំងប្រទេសនេះ បាន ឆ្លុះបញ្ចាំង ថា សម្តេច តេ ជោ ហ៊ុន សែន ជា មេដឹកនាំ ជាតិ ដ៏ មាន ឥទ្ធិពល នៅក្នុង បេះដូង ប្រជាជន កម្ពុជា ។
ការជួបជុំ ទទួលទាន នំ បញ្ចុក ខ្មែរ នៅ ទូទាំងប្រទេស នៅ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ ដែលធ្វើឡើងតាមរយៈការអំពាវនាវរបស់មេដឹកនាំ ជាតិ សម្តេច តេ ជោ ហ៊ុន សែន ដើម្បី បង្កើន ស្មារតី សាមគ្គី ជាតិ និង លើកតម្កើង តម្លៃ ម្ហូបអាហារ ដែលជា អត្តសញ្ញាណ របស់ ខ្មែរ យើង ហើយការជួបជុំ ទទួលទាន នំ បញ្ចុក ខ្មែរ នៅពេលនេះ ក៏ បង្ហាញ អត្ថន័យ ធំធេង ទាំង ចលនា សេដ្ឋកិច្ចសង្គម បង្កើន ស្មារតី រួបរួមសាមគ្គី ជាតិ ហើយ លើសពីនេះ គឺ បង្ហាញនូវមនោសញ្ចេតនា គោរព ស្រឡាញ់ របស់ ប្រជាជន កម្ពុជា ចំពោះថ្នាក់ដឹកនាំជាតិ គឺ សម្តេច តេ ជោ ហ៊ុន សែន ពិតជា ជ្រាលជ្រៅ និង ធំធេង ហើយ ការគោរព ស្រឡាញ់ នេះ កើតមានគ្រប់ស្រទាប់ គ្រប់ វ័យ នៃ ប្រជាជន កម្ពុជា ។
សូមបញ្ជាក់ថា តាមរយៈផេក Facebook របស់ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ សម្តេច បានចាត់ទុកការហូបនំបញ្ចុក ដែលកំពុងតែផុសផុលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានេះ គឺជាការពង្រឹងនូវសាមគីភាព និងលើកតម្កើងអត្តសញ្ញាណជាតិ។ក្រៅពីទទួលទាននំបញ្ចុកសាមគ្គីភាព និងលើកតម្កើងអត្តសញ្ញាណជាតិហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលេចនូវគុណប្រយោជន៍ បានពីការទទួលទាននំបញ្ចុកផងដែរ សម្រាប់សុខភាព។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «យើងហូបនំបញ្ចុកពង្រឹងសាមគ្គីភាព និងលើកតម្កើងអត្តសញ្ញាណជាតិ។ យើងហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី «សញ្ញាណនំបញ្ចុកជាតិ» របស់ខ្មែរយើងផងដែរ។ តាមពិតនំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។ ក្រៅពីនំបញ្ចុក សូមបងប្អូនចូលរួមលើកតម្កើងម្ហូបអាហារ និងនំចំណីរបស់ខ្មែរយើង។ ទន្ទឹមនឹងនេះដែរ គឺយើងចូលរួមដាំដុះ និងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមី កាត់បន្ថយការនាំចូលផលិតផលដែលមានជីគីមី ដើម្បីសុខភាពយើងទាំងអស់គ្នា»។