កំពង់ចាម:នាព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩នេះ អជ្ញាធរខេត្តកំពង់ចាមព្រមទាំងប្រជាពលរដ្ឋ បានប្រារព្ធធីពី ហូបនាំបញ្ចុកសាមគ្គីក្រោមដំបូលសុខសន្តិភាពក្រោមកាដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនដែរជានាយករដ្ឋមន្រ្ដី។ ជាក់ស្ដែងនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅវត្ថកោះជ្រូកស្ថិតនៅឃុំកោះសំរោងស្រុកកំពង់សៀមខេត្តកំពង់ចាមក្រោមអធិបតីភាពឯកឧត្តមគួចចំរើន អភិបាលខេត្តកំពង់ចាមព្រមទាំងលោកជំនាវនិងលោកជំនាវបណ្ឌិតឈៀងច័ន្ទហេងបានចូលរួមកាត់ខ្សែរបូឆ្លងឈាបនដ្ឋាននិងពីធីហូបនំបញ្ចុកសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះសំរោងទាំងមូលប្រហែលជិត៣ពាន់នាក់។
ក្នុងឱកាសនោះឯកឧត្តមគួចចំរើនអភិបាលខេត្តកំពង់ចាមបានថ្លែងប្រាប់ថាឥឡូវនោះប្រទេសយើងមានអភិវ ឌ្ឍន៏រីកចំរើនគ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនដែលជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាធ្វើអោយប្រទេសមានសុខសន្តិភាពនិងអភិវឌ្ឍន៍ព្រមទាំងធ្វើអោយប្រទេសយើងស្មើមុខមាត់នៅលើឆាកអន្តិជាតិជាក់ស្ដែងដូចជានៅក្នុងឃុំកោះសំរោងនេះយើងឃើញមានផ្លូវបេតុងខ្វាតខ្វែងមានភ្លើងនិងស្អាតដែលជាការងាយស្រួលក្នុងការធ្វើដំណើរប្រកបរបបចិញ្ចឺមជីវិតព្រមទាំងមានសាលារៀននៅជិតផ្ទះទៀតងាយស្រួលកូនក្នុងការសិក្សាហើយយើងត្រូវរួមគ្នារក្សានិងការពារនិងសុខសន្តិភាពដែលមានអោយបានគង់វង្ស​ ហើយកុំជឿលលើការញុះញង់របស់ពួកមួយក្ដាប់តូចដែលតែងតែបំភ្លីពត៍មានមួយចំនួនដែលធ្វើអោយមតិអន្តិជាតិមិនបានយល់ពីការពិតរបស់ប្រទេសកម្ពុជាយើង។

ក្នុងកម្មវិធីនោះធ្វើអោយប្រជាពលរដ្ឋក៍ដូចជាអជ្ញាធរមានភាពសិទ្ធស្នាលរវាងគ្នា ក្នុងនោះក៍មានល្ខោនបាសាក់សំដែងអោយប្រជាពលរដ្ឋទស្សនាចំនួនពីររាត្រីផងដែរ។ គួរបញ្ចាក់ផងដែរថាក្រៅពីឃុំកោះសំរោងនេះនៅឃុំស្រុកផ្សេងៗនៅក្នុងខេត្តកំពង់ចាមក៍មានកម្មវិធីហូបនំបញ្ចុកសាមគ្គីនេះដែរ៕ហាក់ចំណុចctv8HDកំពង់ចាម