ខេត្តស្វាយរៀង៖ ដោយគោរពតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំគណះបក្សប្រជាជនឃុំ ដូងស្រុករមាសហែកឯកឧត្តមហុងវិណុលអនុប្រធានក្រុមការងារចុះជួយស្រុករមាសហែកនិងជាប្រធានក្រុមការ ងារចុះជួយឃុំដូងនិងក្រុមការងារ ព្រមទាំងមេបក្សឃុំសមាជិកសមាជិការបក្សឃុំបានជួបជុំហូបនំបញ្ចុកសាមគ្គីជាតិ ប្រកបដោយក្តីសប្បាយរីករាយក្រៃលែងនិងស្និតស្នាលបំផុត។

សូមបញ្ជាក់ថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០ ១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា៖ ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នាគឺបង្ហាញពីសាមគ្គីជាតិ និងឯក ភាព ជាតិ។

សម្តេចក៏បានរម្លឹកថា៖ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុក គឺជាអាហារអត្តសញ្ញាណជាតិរបស់យើងដោយក្នុងនាមជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនាំមកនូវសន្តិភាព ឯករាជ្យជាតិ និងតែងនៅជាប់កៀកបង្កើយជាមួយ ជនរួមជាតិគ្រប់កាលៈទេសៈ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ២០១៩នេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាសផងដែរ។

ដោយឡែកក្រុមការងារតាមភូមិក្នុងឃុំដូងស្រុករមាសហែកក៏បានរួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុកនេះ ជាមួយ បងប្អូនប្រជាពលរដ្ឋ ប្រកបដោយក្តីសប្បាយរីករាយក្រៃលែងជាទីបំផុតផងដែរ។