ត្បូងឃ្មុំៈ រម៉កដឹកឈើជាច្រើនគ្រឿងធំៗ សណ្តោងម៉ូតូ ឬសណ្តោងដោយរថយន្ត រថយន្តកែឆ្នៃ រថយន្តសាំយ៉ុង បានដឹកឈើជារៀងរាល់ពេល ទាំងថ្ងៃ ទាំងយប់ ដោយមិនខ្លាចញញើតពីកំលាំងសមត្ថកិច្ច បើកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើ ហើយមន្ត្រីប្រចាំការមើលមិនឃើញ ។ពលរដ្ឋរស់នៅតាមបណ្តោយដងផ្លូវក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានលើកឡើងថា ជារៀងរាល់ថ្ងៃ មានរម៉ក់ដឹកឈើធំៗ ដែលដឹកឆ្លងកាត់មុខផ្ទះរបស់ពួកគាត់ ដោយមិនមានការបង្ក្រាបនោះទេ ទាំងថ្ងៃទាំងយប់មិនតិចជាង១០០គ្រឿងឡើយ ។

ដោយឃើញ មន្ត្រីរដ្ឋបាលព្រៃឈើឈរមើល តែមិនឃើញមានការបង្ក្រាប ខណៈជនស៊ីវិលខ្លះប្រើឈ្មោះជាមន្ត្រីរដ្ឋបាលព្រៃឈើ មកអង្គុយចាំយកលុយតែប៉ុណ្ណោះ។ ឈើដឹកតាមរម៉ក រថយន្តតូច ធំ នេះ មានថៅកែ ម្ចាស់ត្រឹមត្រូវ មានឈ្មោះទី១ ចិន ទី២ ឈ្មោះចិត្រ ទី៣ឈ្មោះ ហាច ទី៤ឈ្មោះវណ្ណា ទី៥ តាសុវណ្ណ ដែលដឹកឈើចេញពីទឹកដីខេត្តក្រចេះ ឆ្លងកាត់ស្រុកក្រូចឆ្មា កាត់តាមផ្លូវឈូក យកទៅលក់នៅ ក្រុងសួង និងបង្ហួសទៅ ខេត្តព្រៃវែង ដោយឈ្មួញទាំងនេះមិនញញើត ឬខ្លាចក្រែងនរណាឡើយ ។ ខណៈមេព្រៃ នឹងនាយសង្កាត់នៅទីនោះ ឃើញតែធ្វើមិនឃើញ។
ប្រជាពលរដ្ឋបន្តថា ឃើញទិដ្ឋភាពបែបនេះ ហើយរិះគន់ធ្វើស្ថាបនាកែតម្រូវ ដោយសាររម៉ក រថយន្តទាំងនោះបើកបរលឿនៗ បង្ករគ្រោះថ្នាក់ដល់អ្នកដំណើរដ៍ទៃទៀត យ៉ាងខ្លាំង ។ ខណៈមន្ត្រីរដ្ឋបាលព្រៃឈើ នឹងនាយផ្នែករដ្ឋបាលព្រៃឈើ ដែលមកកាន់ការទីនេះ លោកមិនធ្វើការ ហើយឈ្មួញថា ចង់ដឹកអ្វីដឹកទៅបានដែរ ឲ្យតែចូលបច្ច័យតាមដងផ្លូវជូនលោកនាយៗ ហើយជូនរួច បើទោះបីជារម៉ក់ខូចទៅមុខលែងរួចក៏ដោយ ក៏គ្មានមន្រ្តីជំនាញណាមកមើលដែរ។ ហើយបើពលរដ្ឋដែលដឹកធម្មតាបន្តិចបន្តួចមិនបានបង់លុយ គឺមានគេដេញចាប់ ។

តាមរយៈប្រពន្ធ័ផ្សព្វផ្សាយ ពលរដ្ឋសង្ឃឹមថា មន្រ្តីជំនាញទាំងអស់មេត្តាចាត់វិធានការផង កុំចាប់តែរបស់ពលរដ្ឋដឹកចេញពីដេប៉ូតិចតួចយកទៅធ្វើផ្ទះ ពេលឈ្មួញដឹកអស់ច្រើនៗ អស់លោកមើលមិនឃើញ ធ្វើជាមិនដឹង ដែលជា ហេតុធ្វើអោយឈើចរាចពេញដងផ្លូវ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សិស្សសាលា អ្នកធ្វើដំណើរ ទៅ មក ដោយប្រការណាមួយ ។

ជាក់ស្តែងថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុង សណ្តោងឈើវែងជាង១០ម៉ែត្រទៅក្រោយ បុកជាមួយម៉ូតូមួយគ្រឿង បង្ករគ្រោះថ្នាក់មនុស្សរងរបួសធ្ងន់ ឃើញដូចនេះ ទើបយើងខ្ញុំជាប្រជាពលរដ្ឋ ស្នើរដល់អាជ្ញាធរដែលពាក់ព័ន្ធ សូមជួយអន្តរាគមន៍ នឹងត្រួតពិនិត្យមើលពីបញ្ហានេះផង ។ជុំវិញបញ្ហាខាងលើនេះ ភ្នាក់ងារសាពត៍មានយើងបានសុំការពន្យល់បំភ្លឺ ពីលោក ជា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកក្រូចឆ្មា តែលោកឆ្លើយថា ជាប់រវល់ ។ ចំណែកលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានប្រាប់ភ្នាក់ងារសាពត៍មានយើង ថា លោកនឹងចាត់ចែងទៅខណ្ឌរដ្ឋបាលព្រៃឈើចុះត្រួតពិនិត្យមើល ហើយនឹងមានវិធានការបន្ត។