កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១០និង៣០នាទីកន្លះ មានករណីអគ្គិភ័យឆាបឆេះសាលារៀនយុគន្ធរអស់បីខ្នង ដែលស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សាលារៀនទាំងបីខ្នងនោះធ្វើអំពីឈើ ប្រក់ស័ង្កសី សម្ភារៈដែលខូចខាតមានផ្ទាំងសូឡា ៨ផ្ទាំង អាគុយ៧ កង្ហារ១៣ តុគ្រូ០៣ តុសិស្ស១១៣ ធុងទឹកស្អាត1 ចំណុះ ២០០០លីត្រព្រម ទាំងសម្ភារៈសិក្សាមួយចំនួនធំត្រូវបានឆេះម៉ត់តែម្ដង។

មូលហេតុដែលបង្កឲ្យមានអគ្គិភ័យកេីតឡេីងដោយសារតែឆ្លងចរន្តសូឡានេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបឋម៕