ភ្នំពេញ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពី ដកកាំភ្លើងបាញ់២គ្រាប់ ក្នុងវត្តសារាវ័ន្ត ហើយផ្អើលព្រះសង្ឃ និង កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចុះជួយអន្តរាគមន៍​ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ចំណុចកុដ្ឋលេខ២៣ ក្នុងវត្តសារ៉ាវ័ន្ត តាមបណ្ដោយផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

មន្រ្តីនគរបាលយុត្តិធម៌បានប្រាប់ឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ផាន ស្រីលីន ភេទស្រីអាយុ ២៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពីបទ ប៉ុនប៉ងឃាតកម្ម (ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់) និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និង បានដកហូតអាវុធខ្លីមួយដើមម៉ាក ZORAKI M906 លេខ ០០០១២៦ បង់មួយ គ្រាប់ចំនួន០២ លុយចំនួន ១០០ដុល្លា លុយខ្មែរ២ម៉ឺន ទូរស័ព្ទដៃមួយគ្រឿងម៉ាកVIVO និង កាបូបស្ពាយមួយ។ ព្រះសង្ឃរងគ្រោះ ឈ្មោះ សឿន ពិសិទ្ធ ព្រះជន២៨ឆ្នាំព្រះវស្សា ស្នាក់វត្តសារាវ័ន្ន កុដ្ឋលេខ២៣ តផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ បានគេឃេីញនារីខ្មាន់កាំភ្លេីងខាងលេី​ បានជិះកង់បីឥណ្ឌា​មួយគ្រឿង​ ចូលមកក្នុងបរិវេណវត្តសារាវ័នតេជោ​ មកឈប់ក្បែររថយន្ត Mazda មួយគ្រឿង​ រួចដេីរសំដៅមកចំណុចកេីតហេតុ​ នៅមុខ​កុដិលេខ២៣ នៅជិតក្លោងទ្វារចូលខាងត្បូង​ ឈាងខាងលិច ជាប់ផ្លូវលេខ១៧៨ ស្រាប់តែលាន់លឺសំលេងផ្ទុះអាវុធ​ ចំនួន២គ្រាប់​ផ្ទួនៗគ្នា បង្កការភ្ញាក់ផ្អើលដល់​ព្រះថេរានុថេរៈ​(ព្រះសង្ឃ) កូនសិស្សលោក​ រួមទាំងតាជីយាយជី​ និង ពុទ្ធបរិស័ទ​ដែលមកស្រោចទឹក​ រត់ពួនសម្ងំក្នុងកុដិព្រះសង្ឃ តែពុំបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ទេីបបង្កឲ្យមានការភ្ញាក់ផ្អេីល​ឡេីង​ និង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ខណ្ឌដូនពេញ​ ចុះមកជួយអន្តរាគមន៍​។ បន្ទាប់ពីផ្ទុះអាវុធភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានចុះទៅលួងលោម រហូតចាប់ឃាត់ខ្លួនបញ្ជូនទៅធ្វេីការសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ តែម្តង។

ប្រភពព័ត៌មានបានប្រប់អោយដឹងថា​ កាលពី២ឆ្នាំមុន​ ស្ត្រីខ្មាន់កាំភ្លេីង​ និង បុរសជាស្វាមីដែលជាជនបរទស បានមកស្រោចទឹក​លេីករាសី​ នៅក្នុង​កុដិកេីតហេតុខាងលេីដែរ​ ហេីយក៏ត្រលប់ទៅធ្វេីការនៅប្រទេសថៃ​ តែក្រោយមកមិនសូវបាននៅជិតស្វាមីទេ​ ព្រោះទាល់តែចេញពីធ្វេីការទេីបបាននៅជាមួយ​ ហេីយប្ដីរបស់នាង​ ក៏ធ្លាក់ខ្លួនឈឺ​ ទេីបគិតថា​ ព្រះតេជគុណដែលស្រោចទឹកអោយ​ ជាអ្នកធ្វេីអំពេី​ ទេីបសម្រេចចិត្ត​​ ទិញកាំភ្លេីងខ្លី​មួយ​ ម៉ាក ZORAKI M906 លេខ ០០០១២៦ ពីប្រទេសថៃ​ ធ្វេីដំណេីរមកប្រទេសកម្ពុជាវិញ​ រហូតកេីតមានរឿងដូច្នេះ តែម្ដង​ តែយ៉ាងណាមិញ​ សមត្ថកិច្ចពុំទាន់បញ្ជាក់បាននៅឡេីយទេ​ថា​មូលហេតុ​អ្វីនោះ​។ បច្ចុប្បន្នស្ត្រីសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕