កណ្ដាល៖ បុរសម្នាក់ជាជនសង្ស័យលួចខ្សែរភ្លើងម្តងហើយញ៉ាមធ្វើសកម្មភាពម្តងទៀតសន្តិសុខទានចាប់ខ្លួន រាយការណ៍ដាក់ខ្នោះបញ្ជូនទៅអធិការដ្ឋាននគបាលស្រុកកោះធំ៖ហេតុការនេះ កើតនៅថ្ងៃអាទិត្យ៧កេីត ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៩ -ស្ដីពីករណី:  អំពេីលួច( ខ្សែភ្លេីង និងសម្ភារះអគ្គីសនី)

– កេីតហេតុ ថ្ងៃអាទិត្យ ៧កេីត ខែជេស្ឋ ឆ្នាំ កុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង០៤. ១៥នាទី ។-នៅចំណុច:ឃ្លាំងក្រុមហ៊ុនអានកូភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

– ជនរងគ្រោះ០១នាក់- ឈ្មោះ គង់ សាល  ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ បុគ្គលិកអគ្គីសនី  មានទីលំនៅៗ ភូមិ ព្រែកសែម ឃុំ សំពៅពូន ស្រុក កោះធំ  ខេត្ត កណ្តាល  ។ -ជនសង្ស័យ០១នាក់ឃាត់ខ្លួន-ឈ្មោះ សែត សុភ័ណ្ឌ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករលក់ដូរ រស់នៅភូមិព្រែកសឹុង ឃំុសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ – វត្ថុតាងចាប់យកមាន: កូនកន្ត្រៃដងជ័រពណ៍ក្រហមមានប្រវែង១៧,៥សង់ទីម៉ែត្រចំនួន០១។

លោកវរសេនីយ៍ឯក ហ៊ីម ឈាង អធិការស្រុកកោះធំបានអោយដឹងថា៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ មុខសញ្ញាជនសង្ស័យឈ្មោះសែត សុភ័ណ្ឌ បានចួលទៅធ្វេីសកម្មភាពលួចកាត់យកខ្សែភ្លេីងនិងសម្ភារះអគ្គីសនីរបស់ក្រុមហ៊ុនអានកូ ឆែកមេីលតាមកាមេរ៉ានៅវេលាម៉ោង១៥.៥០នាទី បានលួចយកខ្សែភ្លេីងទហំ១×៦ស.ម អស់ប្រវែង៨០០ម៉ែត្រ និសម្ភារះអគ្គីសនីមួយចំនួនទៅបាត់មិនទាន់ចាប់ខ្លួនបានកំពង់តាមដាន។

លុះនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៤.១៥នាទី ជនសង្ស័យខាងលេីបានចូលមកឃ្លាំងសម្ភារះអគ្គីសនីរបស់ក្រុមហ៊ុនម្ដងទៀត តែត្រូវបានសន្តិសុខក្រុមហ៊ុនឃេីញទាន់ ក៏ព័ទ្ធចាប់ខ្លួនបានក្នុងពេលនោះតែម្ដងរួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនតែម្ដង ។បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដូចបានចាប់ យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តទៅតាមនីតិវិធី។