កំពង់ចាម: នៅថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញ​ មន្ទីរ-អង្គភាព​ជុំវិញសាលាខេត្ត​ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន១២៥នាក់បានអញ្ជេីញបេីកការដ្ឋានស្ថាបនាផ្លូវ​ លេខ២៦០C ប្រភេទDBST ដែលមានប្រវែង៤៥០០ម៉ែត្រ​ ឃុំសូទិព្វ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​។
លោក អូត​ ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជេីងព្រៃ បានឲ្យដឹងថា ផ្លូវមួយខែ្សនេះមានសារៈសំខាន់ក្នុងការបម្រើដល់វិស័យទេសចរណ៍ និង ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ទៅកាន់ទីផ្សារ ដោយផ្លូវមួយខ្សែនេះមានប្រវែង៤៥០០ម៉ែត្រ ។
ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​បានថ្លែងក្នុងបេីកការដ្ឋានកសាងផ្លូវក្រាលកៅស៊ូ​ ប្រភេទDBST ក្នុងឃុំសូទិព្វ​ ស្រុកជេីងព្រៃ​ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ​ និងធ្វេីការយោគយល់ក្នុងដំណេីរការកសាងសង់ផ្លូវ​ ដេីម្បីសម្រួលការលំបាកក្នុងការធ្វេីដំណេីរ​ ប្រកបដោយសុខសុវត្ថិភាព​ និងបានជួយបម្រេីសេវាសាធារណៈជូនបងប្អូនប្រពលរដ្ឋកាន់តែលឿនរហ័ស​ផងដែរ។

ហេីយក្នុងនាមជាអាជ្ញាធរគឺបានកចិត្តទុកដាក់ក្នុងការកសាង​ និងអភិវឌ្ឍន៍បន្តទៀត​ ដេីម្បីបំពេញតម្រូវការ​ សំណូមពរ​របស់បងប្អូនប្រជាពលរដ្ឋ​ ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិតគ្រួសារឲ្យកាន់តែមានកំណេីនសេដ្ឋកិច្ចខ្ពស់បន្ថែមទៀតផង។ ក្នុងនោះដែរ​ ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម​បានជម្រុញដល់មន្ត្រី​ជំនាញ​ត្រួតពិនិត្យអោយបានត្រឹមត្រូវតាមបទដ្ឋាន ជឿសវៀងកាចំណាយថវិកាជាតិអស់ច្រើនហើយផ្លូវបានល្អនិងអោយបងប្អូនប្រជាពលរដ្ឋ​ត្រូវបង្កេីនយកចិត្តទុកដាក់ថែរក្សាសុខភាព​ ជាពិសេសជម្ងឺគ្រុនឈាម​ ក្នុងមូលដ្ឋាន​ ដូច្នោះយេីងរួមគ្នាដោះស្រាយ​ ផ្សព្វផ្សាយលេីការទប់ស្កាត់ការឆ្លងជម្ងឺគ្រុនឈាម​ ដែលបច្ចប្បន្ននេះកំពុងប្រឈមមុខផងដែរ។
ប្រជាពលរដ្ឋដែលបានធ្វេីដំណេីរឆ្លងកាត់ផ្លូវមួយនេះដែលកំពុងកសាងស្ថាបនាឡេីងនៅឃុំសូទិព្វនេះ​ មានភាពសប្បាយរីករាយ​ ដោយអាចធ្វេីដំណេីរបានងាយស្រួល​ មិនលំបាកដូចមុន​ ហ៊ុយផង​ ភួកផង​ ពិបាកទៅកាន់ទីរួមស្រុក​ ក្នុងរដូវទឹកម្តងៗ​ ដូច្នោះពេលនេះភូមិឃុំរបស់គាត់មានការរីករាយច្រេីន​ ដូចមានភ្លេីង​ ទឹក​ នឹងបច្ចប្បន្ននេះមានផ្លូវកៅស៊ូថែមទៀតផង។

នេះក៏ដោយសាតែប្រទេសជាតិមានសុខសន្តិភាព​ ការអភិវឌ្ឍន៍​ និងរីកចម្រេីន​ ក្រោមកាដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្ដី ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នា​ ថែរក្សា​សុខសន្តិភាព​ដែលបានកេីតមានឡេីងនេះអោយបានគង់វង្សរៀងរហូត។បន្ទាប់មកឯកឧត្តម​បានឧបត្ថម្ភដល់​ តាជី យាយជី៤០ នាក់​ ក្នុង១នាក់ក្រណាត់ស១ដុំថវិកា​១០ ០០០រៀលកំលាំងនរគបាល ២០០.០០០រៀលកំលាំងអាវុធហត្ថ​ ២០០.០០០ រៀលសឹករងស្រុក២០០. ០០០រៀលប្រជាការពារ ២០០.០០០រៀលលោកគ្រូ​-អ្នកគ្រូ​ ៣៤នាក់​ ក្នុង១នាក់​ ៣០ ០០០ រៀលគ្រូពេទ្យមណ្ឌលសុខភាព​ ០៩នាក់​ ក្នុង១នាក់​ ៣០ ០០០រៀល៕