ត្រេនស្វែរ ខូអុលធីឌី (Train Square Co. Ltd.,) ដែល ជា ក្រុមហ៊ុន  មកពីអាមេរិក និង អឺ រ៉ុប និង ជាក្រុម ហ៊ុន ទទួល ខុស ត្រូវ  លើ ការ ជួស ជូល ស្ថានីយ៍ រថ ភ្លើង  ទីក្រុង ភ្នំ ពេញ  បាន ប្រកាស  ជាផ្លូវ ការ ថា  ក្រុមហ៊ុន នេះ បាន   ឈាន ដល់ កិច្ច ព្រមព្រៀង សហ ប្រតិបត្តិការ ជួល រយៈពេល វែង មួយ  ជាមួយនឹងក្រុមហ៊ុន Royal Group និង អ្នក ឧក ញ៉ា គិត ម៉េង ដែល ជា អគ្គ នា យក របស់ ក្រុមហ៊ុន ។

លោក Scott Bolls មេធាវី ផ្នែក ច្បាប់ អចល ន ទ្រព្យ និង ការ អភិវឌ្ឍ ហើយ និង ក្លាយ ជា អ្នក ដឹកនាំ ដ៏សំខាន់  លើ គម្រោង នេះ បាន ឲ្យ ដឹង ថា៖ អគារ រ៉ូយ៉ាល់ ត្រេនស្វែរ គឺ ជា គម្រោង ថ្មី ចុងក្រោយ គេ បំផុត  ក្នុង  ទស្ស ន វិស័យ របស់ អ្នក ឧក ញ៉ា គិត  ម៉េង ក្នុង ការ  ធ្វើ ឲ្យ  ប្រព័ន្ធ ផ្លូវ ដែក របស់ កម្ពុជា និង   រច នា  សម្ព័ន្ធ  ពាក់  ព័ន្ធ របស់ផ្លូវ ដែក  មាន ភាព ទាន់ សម័យ  ដែលនេះ គឺ ជា ផ្នែក មួយ  ដ៏សំខាន់  ក្នុង  ការ អភិវឌ្ឍ ហេដ្ឋា រច នា សម្ព័ន្ធ របស់ ជាតិ » ។ រ៉ូយ៉ាល់ ត្រេនស្វែរ នឹង ក្លាយ ជា  អគារ មួយ ក្នុង ចំណោម អគារ ដែលមាន ការ អភិវឌ្ឍ ថ្មី ដ៏ គួរ ឲ្យ ទាក់ ទាញ បំផុត នៅ រាជ ធានី ភ្នំ ពេញ ដើម្បី ស្វាគមន៍  អ្នក ដំណើរដោយ រថ ភ្លើង  ទាំង ទៅ ទាំង មក ក៏ដូច ជា នឹង    ក្លាយ ជា កន្លែង ជួប ជុំ គ្នា ថ្មីមួយ ក្នុង តំបន់ អាជី វកម្ម  ដែល  កំពុង រីក  ចម្រើន មួយនេះ ។

ស្ថានីយ៍ រថ ភ្លើង ក្រុង  ភ្នំ ពេញ ត្រូវ បាន  សាង សង់ ឡើង ដោយ អាជ្ញាធរ អាណា និគម  បារាំង ក្នុង ឆ្នាំ ១៩៣២ ខណៈ  ដែល ស្ថានីយ៍ មួយនេះ ទើប តែ បាន បំពេញ ការ  សាង សង់ ខ្សែផ្លូវ ដែក របស់ ខ្លួន ទៅកាន់ ខេត្ត បាត់ ដំបង កាល ពេល ថ្មី ៗ នេះ  ។

បើ យោង ទៅ តាម លោក John Guiry ប្រធានក្រុមហ៊ុន Royal Railways ស្ថានីយ៍ រថភ្លើង នេះ ត្រូវ បាន ជួស ជុល ឡើង វិញ  កាលពីឆ្នាំ ២០១២ ហើយ ក្នុង រយៈ ពេល ៥ ឆ្នាំ ចុងក្រោយ នេះ ស្ថានីយ៍ រថភ្លើង  ក្រុង ភ្នំ ពេញ ក្រោម ការ គ្រប់គ្រង របស់ ក្រុមហ៊ុន Royal Railways បាន ដាក់ ឲ្យ  ដំណើរជា ធម្ម តា ឡើង វិញ  នូវ សេវា ធ្វើ ដំណើរ ដោយ រថ ភ្លើង  ទៅ កាន់ ខេត្ត កំពត ព្រះ សីហ នុ ពោធិ៍ សាត់ និង ប៉ោយ ប៉ែត ក៏ដូច ជា  សេវា  ដឹង ជញ្ជូន   ជា ទៀង ទាត់ ទៅ កាន់ អាកាស យាន ដ្ឋាន អន្តរ ជាតិ ភ្នំ ពេញ ។

លោក Bolls មាន ប្រសាសន៍ ថា៖ «ស្រប ពេល មាន ការរីក  លូត លាស់ ក្នុង តំបន់ សេដ្ឋ កិច្ច ដ៏សំខាន់ របស់ រាជ ធានី ភ្នំ ពេញ វា ជា ពេល វេលា ដ៏ត្រឹម ត្រូវ  ក្នុង ការ នាំ យក ស្ថានីយ៍ រថ ភ្លើង មួយ នេះ ទៅ កាន់ សត វត្សរ៍ ទី ២១ ក្នុង នាម ជា គោល ដៅ មួយ សម្រាប់ អ្នក រស់ នៅ ទីក្រុង  ភ្នំ ពេញ និង ភ្ញៀវ ទេស ចរណ៍ ក្នុង ការ  ទៅ សម្រាក លំហែរ នៅកន្លែង  ដែល  ពោរ ពេញ  ផា សុខ ភាព  មួយ » ។