កំពង់ចាម: យោងតាម ណែនាំ របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាលខេត្តកំពង់ចាម បាន ដាក់ចេញ នូវ ផែនការ ឲ្យ មាន យុទ្ធនាការ ក្តៅ ទប់ស្កាត់ ជំងឺ ប៉េ ស ជ្រូក អាហ្វ្រិក ពី ប្រទេស ជិតខាង ដោយ ត្រូវ បាន កម្លាំង សមត្ថកិច្ច សហការ ជាមួយនឹង ស្ថាប័ន ជំនាញ បង្ក្រាប បាន ហូរហែរ សរុប ចំនួន ៧ លើក រួម ទាំង នៅ ព្រឹក ថ្ងៃ ទី ០៧ មិថុនា នេះ ។ដោយឃាត់រថយន្តម៉ាកហ៊ី យ៉ានដាយ១ គ្រឿងពាក់ស្លាកលេខកំពង់ចាម 3A-2345 ដឹក ជ្រូកចំនួន ២៥ ក្បាលត្រង់ចំនុច ភូមិ ព្រៃផ្តៅ ឃុំក្រឡា ស្រុកកំពង់សៀម និងបានយកមករក្សា ទុក បណ្តោះអាសន្ន នៅ ក្នុង ទី សត្តឃាត ស្រុក កំពង់សៀម ដើម្បី បូម ឈាម យក ទៅ ពិនិត្យ ។
លោ កន ង ម៉េ ង ហ៊ា ង ប្រធាន ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ប្រាប់ ឲ្យ ដឹង ថា ក្រោយ ពី មាន ការ ផ្ទុះ ឡើង នូវ ជំងឺ ប៉េ ស ជ្រូក អាហ្វ្រិក នៅ ប្រទេស វៀតណាម ត្រូវ បាន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមា ញ់ និង នេសាទ ក៏ ដូច ជា លោក ប្រធាន មន្ទីរ កសិកម្ម ខេត្ត បាន ដាក់ ចេញ នូវ វិធានការ ទប់ស្កាត់ មិន ឲ្យមានការ នាំ ចូល ជ្រូក ពី ប្រទេស វៀតណាម ចូល មក កម្ពុជា ។

លោ កន ង ម៉េ ង ហ៊ា ង ប្រធាន ការិយាល័យ ផលិតកម្ម និង បសុព្យា បាល ខេត្ត បន្ត ថា ចាប់តាំងពី ពេល ដែល បើក យុទ្ធនាការ ក្តៅ មក កម្លាំង របស់ លោក បាន សហការ ជាមួយនឹង សមត្ថកិច្ច ដោយ បាន ចាប់ បាន ជ្រូក ដឹក តាម រថយន្ត និង ម៉ូតូ បន្តបន្ទាប់ ដែល ក្រុម ឈ្មួញ ប្រើប្រាស់ គ្រប់ រូបភាព ដោយ ដឹក ឆ្លងស្ពាន គី ហ្ស៊ុ ណា ចេញពី ខេត្ត ត្បូងឃ្មុំ និង ឆ្លង តាម កាណូត បាន ចំនួន ០៦ លើក ។

ហើយ បាន បូម ឈាម យក ទៅ ពិនិត្យ នៅ មន្ទីរពិសោធន៍ រាជធានី ភ្នំពេញ តែ មិនឃើញ មាន មេរោគ ប៉េ ស ជ្រូក អាហ្វ្រិក ឡើយ ។
សម្រាប់ ករណី ទី ៧ ត្រូវ បាន បង្ក្រាប នៅ ក្នុង ឃុំ ក្រឡា ស្រុក កំពង់សៀម រថយន្ត ១ គ្រឿង ដឹក ជ្រូក ២៥ ក្បាល ដែល ក្រុម ឈ្មួញ បាន ដឹក ចេញពី វៀតណាម តាម ច្រក ត្នោត ឃុំ កក់ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ក្នុង គោលបំណង មក ចែកចាយ តាម ទី សត្តឃាត នានា ដោយ បាន បើក កាត់ ផ្លូវជាតិ លេខ ៧ ឆ្លងស្ពាន គី ហ្ស៊ុ ណា ចូល មក ក្រុង កំពង់ចាម និង បាន បើក ដល់ ត្រង់ ចំនុច ឃុំ ក្រឡា ស្រុក កំពង់សៀម ត្រូវ បាន បង្ក្រាប ។ តាម ច្បាប់ ត្រូវ ផាកពិន័យ ពី ១០ ទៅ ១៥ លាន រៀល ផង ដែរ ៕