ភ្នំពេញ : នៅព្រឹកថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០១៩ សង្កាត់កាកាបទី២ បើក វេទិការ សាធារណៈ នៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ប្រជាពលរដ្ឋស្នើរសុំជួយដោះស្រាយលូបង្ហូរទឹក ជាបញ្ហាប្រឈមនារដូវវស្សា រដូវធ្លាក់ភ្លៀងអាចជន់លិចក្នុងមូលដ្ឋាន និងបញ្ហាបរិស្ថាន  ។ ដោយមានការអញ្ជើញ ចូលរួម ពី លោក ម៉ា លី ពិសិដ្ឋ ចៅសង្កាត់កាកាបទី២ លោក ឡុង ណារ៉ា ចៅសង្កាត់ រងទី២ និងនគរបាលប៉ុស្ដិ៍កាកាបទី២ លោកមេភូមិចំការឪឡឹក២  និងមានការចូលរួមពីប្រជាពលរដ្ឋចំនួន២៥ គ្រួសារ មកពី៥ភូមិក្នុងសង្កាត់ ដើម្បី លើកឡើង រាល់ បញ្ហា ទុក្ខ កង្វល់ របស់ បងប្អូន ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន ។

ក្នុងពិធីបើកវេទិការសាធារណៈប្រជាពលរដ្ឋ ស្នើរ សុំ ដល់ អាជ្ញាធរ ក៏ដូចជា សមត្ថកិច្ច ពាក់ ព័ន្ធ ជួយ ដោះស្រាយ ផ្លូវ និង ប្រព័ន្ធ លូបង្ហូរទឹក ជាបញ្ហារប្រឈមខ្លាំងនារដូវភ្លៀងធ្លាក់ ព្រោះអាចជន់លិច បើគ្មានវិធានការទប់ស្កាត់ កន្លងមកអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ បានដាក់គ្រឿងចក្រស្ដារ កាយប្រឡាយមេបង្ហូរទឹកជាច្រើនកន្លែង និងកាយដាក់លូតាមបណ្ដារភូមិសង្កាត់ ខណ្ឌ មួយចំនួនក្នុងរាជធានីភ្នំពេញ ។ នាឪកាសនេះ លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាបទី២ ក្នុងនាម ជា អាជ្ញាធរ ទទួលយក នូវ ទុក្ខ កង្វល់ ដែល បងប្អូន ប្រជាពលរដ្ឋ លើកឡើង និង បន្តចុះអនុវត្តន៍ កាយ ស្ដារប្រឡាយ លូ ដើម្បីបំពេញតម្រូវការ តាមការស្នើរ សុំ ជូន ប្រជាពលរដ្ឋ ហើយលោកក៏សំណូមពរដល់ប្រជាពលរដ្ឋមេត្ត វេច ខ្ចប់ ទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងតាមពេលវេលាកំណត់ ជៀសវាង សត្វហែក រប៉ាត់រប៉ាយ  និងពេលមានភ្លៀងធ្លាក់អាចហូរចូល លូបង្កការកកស្ទះដែលបណ្ដាលឲ្យជន់លិច  ។

ដោយឡែកនគរបាលប៉ុស្ដិ៍នកាកាបទី២ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួមសហការណ៍ និង រាយការណ៍ ជូន សមត្ថកិច្ច នៅតាម មូលដ្ឋាន ដែល បងប្អូន រស់នៅ ដើម្បី ទប់ស្កាត់ ឲ្យ បាន មុន និង ទាន់ពេលវេលា ហើយ អាជ្ញាធរ នឹង ប្រឹងប្រែង បម្រើ ប្រជាពលរដ្ឋ មិន ខ្លាច នឿយហត់ ឡើយ ។

សូមជម្រាបថា តាមរយៈ ការបើក វេទិការ សាធារណៈ អាជ្ញាធរ រីករាយ និង ស្វាគមន៍ រាល់ មតិ លើកឡើង ពី ទុក្ខ លំបាក របស់ ប្រជាពលរដ្ឋ ហើយ អាជ្ញាធរ នឹង ខំប្រឹងប្រែង សម្របសម្រួល ស្នើ និង រាយការណ៍ បន្តទៅ ថ្នាក់លើ គ្រប់ បញ្ហា ដែល កើតមាន ក្នុង មូលដ្ឋាន ដែល អាជ្ញាធរ មិនទាន់ បានដឹង នៅក្នុង សង្កាត់កាកាប២ ខណ្ឌ ពោធិ សែន ជ័យ និង ដោះស្រាយ ជូន ប្រជាពលរដ្ឋ ៕ដោយៈ ចាន់តូ