ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋដែលមានដី ស្រែចំការ ក្បែរដីក្រុមហ៊ុន 7NG ក្នុងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។បានរៀបរាប់ ប្រាប់អ្នកសារព័ត៍មានថា ពួកគាត់ជាអ្នកដាំឈូក គ្មានផ្លូវដើរ ព្រោះ ខាងក្រុមហ៊ុន 7NG  បានយកគ្រឿងចក្រមកកាយផ្តាច់ផ្លូវដែល ជាខ្នងប្រឡាយ តាំងពីសង្គមចាស់។

បើតាមម្ចាស់ដីមួយផ្សេងទៀតដែលមាន ដីជាប់និងខ្នងប្រឡាយ ចាស់នោះ ដីខ្នងប្រឡាយម្ខាងម្នាក់ជាមួយក្រុម ហ៊ុន 7NG) ហើយខណៈម្ចាស់ដី២.៧ហិតតា យកគ្រឿងចក្រមកកាប់និងដឹកដី នៅក្នុងទំហំដី ២.៧ហិតតានោះ (កាប់កាយម្ខាងយកមកចាក់បំពេញម្ខាង) គឺមិនប៉ះពាល់ជាមួយដីក្រុមហ៊ុននោះទេ  ស្រាប់តែខាងក្រុមហ៊ុន7NG ប្រើធម៌ក្តៅ យកកំលាំងស៊ីវិល ឈុតខ្មៅ មករារាំង ទប់ស្កាត់មិនអោយម្ចាស់ដីដំណើរការតទៅទៀត ។

ថែមទាំងបោះពាក្យថា «ទុកពេលរយៈពេលមួយម៉ោងអោយចេញពីទីនោះជាបន្ទាន់ បើពុំដូចនេះទេ មិនធានាសុវត្ថិនោះទេ ហើយថែមទាំង កាប់ផ្តាច់ផ្លូវមិនអោយគ្រឿងចក្រចូលទៅទៀតផងដែរ។

លោកមេឃុំ វិហារសួគ៍ លោកអ៊ុ ម៉េង ឈាង ហេង បានអោយដឹងថា លោក មេឃុំ ៤អាណត្តិមកហើយ  ហើយចំពោះការកាប់កាយផ្តាច់ផ្លូវ របស់ក្រុម7NG នេះគឺជាការខុសហើយ ព្រោះដីដែលកាប់កាយនោះ គឺជាខ្នងប្រឡាយចាស់ ជាដីរួម(ដីរដ្ឋ)តាំងពីសង្គមមកម្លេះ ដែលបច្ចុប្បន្នខាង ក្រុមហ៊ុនបានចាក់ដីពីលើ បន្ថែម ។

សូមបញ្ជាក់ ថា ក្រុមហ៊ុន 7NG ដែលមានលោកឧកញ៉ា  ស្រី សុធា ជាប្រធាន ដែលធ្លាប់មានរឿងអាស្រូវជាមួយអតិថិជន ក្នុងការលក់ដីខ្យល់កាលពី10ឆ្នាំមុន ហើយរឿងនេះត្រូវបាន ក្រុមហ៊ុន7NG កាលពីថ្ងៃទី29 ខែមេសា ឆ្នាំ 2019 បានចេញមុខដោះស្រាយ ដោយសន្យាថានឹងធ្វើការប្រគល់ដីជូនអតិថិជន យ៉ាងយូរ អោយរួចរាល់នៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ2019 ។ រឺឯអតិថិជនខ្លះដែលមិនបានចូលដី ក្រុមហ៊ុននឹងចេញសងតាមតំលៃទីផ្សារ ។

ក្នុងការលក់ដីខ្យល់នេះ ក្រុមហ៊ុន ខាងលើក៏នៅជាប់ពាក្យបណ្តឹងរបស់អតិថិជន នៅតុលាការភ្នំពេញផងដែរ ។ តែក្រោយពីបែករឿង ដូចបែងធុងលាមក ហើយមកនោះ ។ខាងក្រុមហ៊ុនក៏បានដោះស្រាយអោយអតិថិជនម្នាក់នោះ បានចូលដីមុនគេ ។ លោកស្រីដែលជាម្ចាស់បណ្តឹង បាននិយាយថា លោកស្រី មិនបានដកពាក្យបណ្តឹងទេ ។ ហើយលោកស្រីមិនចង់វែងឆ្ងាយទៀតនោះដែរ ៕