ភ្នំពេញ៖បុរសដែលគេស្គាល់ថាជាមេជាងសំណង់ត្រូវប្លង់សេ  វេរ៉ង់ដា  បាក់ធ្លាក់សង្កត់បាក់ចង្កេះ  ស្លាប់បាត់ បង់ជីវិតយ៉ាងអាណោចអធម៌  ខណៈកំពុង ធ្វើការ  និងបណ្តាលអោយ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ហេតុការណ៍គួរឲ្យ រន្ធត់នេះបានភ្ញាក់ផ្អើលកើត ឡើង កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩ នៅ ចំណុច  អាគារ សំណងសាងសងលមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥កែងនិងផ្លូវសាលាដែក  ក្រុម១  ភូមិមិត្តភាព  សង្កាត់ឫស្សីកែវ  ខណ្ឌ ឫស្សីកែវ  រជធានីភ្នំពេញ  ។

ជនរងគ្រោះមានឈ្មោះ  រ៉ន  ខុម  ភេទប្រុស អាយុ២៩ឆ្នាំមុខរបរជាងសំណង់  មានស្រុកកំណើត  ភូមិសំរោង  ឃុំចុងដូង  ស្រុកបារាយ  ខេត្តកំពង់ធំ  និង  មានប្រពន្ធ  ឈ្មោះ  ឆែម  ស្រីរត្ន័  អាយុ២៧ឆ្នាំមុខរបរកម្មករសំណង់ មានកូន ស្រីម្នាក់អាយុ៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ  ជាមួយគ្នា  ។

តាមប្រភពពីក ម្មករដែលធ្វើការនៅ កន្លែងហេតុខាងឡើងបានអោយដឹងថា  មុនកើតហេតុជនរងគ្រោះបានឡើងទៅជាន់ទី១ ហើយ បាន  វាយការ៉ូ  នៅជញ្ជាំងដើម្បីបិតការ៉ូថ្មី  ខណៈដែលកំពុងវាយ  ក៏ស្រាប់តែបាក់ ថ្មបេតុង  (វេរ៉ង់ដា ) ពីជាន់ទី២  ធ្លាក់មកជាន់ទី១ សង្កត់បុរសរងគ្រោះបណ្ដាលឲ្យគៀបជាប់ បាក់ចង្កេះ ។

ប្រភពដដែលបានបន្តថា  ភ្លាមៗនោះកម្មករ ដែលធ្វើ ការនៅក្បែជនរងគ្រោះបានទៅជួយគាស់ យកជនរងគ្រោះចេញរួចលើកមកដាក់នៅខាងក្រោម  ហលយក៏រាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋាន ហៅរថយន្តសង្គ្រោះ  ដើម្បជួយ សង្គ្រោះ  ខណៈពេលដែល ក្រុមគ្រូពេទ្យសង្គ្រោះមកដល់ហើយពិនិត្យ ក៏បានបញ្ជាក់ថា បុរសរងគ្រោះបានស្លាប់បាត់ ទៅ ហើយ  គ្រាន់តែលឺដូច្នេះ  ស្ត្រីជាប្រពន្ធបាន ស្រែកទ្រហោយំបោកខ្លួនគួរឲ្យសង្វេក ។

ក្រោយកើតហេតុសមត្ថកិច្ច  ជំនាញបានចុះមក ពិនិត្យនិងធ្វើកំណត់ហេតុ  ប្រគល់សពជន រងគ្រោះអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕