ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋ ប្រមាណ​២០០​នាក់ មក​ពី​ភូមិ​ចំនួន​២​ ​សំណូមពរ សូម​ឱ្យ ប្រព័ន្ធ​តុលាការ បញ្ចប់​រឿង ករណី​២​គឺ ដែល តុលាការ ចោទ​ប្រកាន់ ពី​បទ ហិង្សា​ដោយ​ចេតនា គំរាមកំហែង​ថា​នឹង​សម្លាប់ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជាអាទិ៍​និង​ប៉ះពាល់ កម្មសិទ្ធិ​ឯកជន ស្ថិត​នៅ​ចំណុច​ ស្អក ​ករ ភូមិ បុស្សស្នោរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​តុលាការ បាន​បង្គាប់ មក​ឈ្មោះ ប៉ង ផាត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ  មាន​ទី​លំនៅ​បច្ចុប្បន្ន ភូមិ បុស្សស្នោរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ឱ្យ​ចូល​ខ្លួន​មក​កាន់​សាលាខេត្តត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០១៩ វេលាម៉ោង ២ៈ៣០​នាទី រសៀល​ដើម្បី​ចូលរួម​ក្នុង​និតិវិធី បង្ហាញ​ខ្លួន​លើក​ដំបូង​និង​ស្តាប់​ចម្លើយ​។​

និង​ករណី​ទី​២​ពី​បទ​កំហែង​យក ដោយ​មាន​ស្ថា​ន​ទម្ងន់​ទោស ដោយ​សារ​ការ​ប្រើប្រាស់ អាវុធ ប្រព្រឹត្ត ទៅ​នៅ​ភូមិ ស្រែ​ប្រាំង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី ១៨ កុម្ភៈ​ឆ្នាំ​២០១៦ ដែល​តុលាការ ចេញ​ដីកា បង្គាប់​ឲ្យ​ចូល​ខ្លួន ដែល​បាន បើក​ការ​ស៊ើប​សួរ លើ មនុស្ស​​ ចំនួន​៨​នាក់ ក្នុង​នោះ មាន​ម្នាក់ ក្នុង​ចំនោម​៨​នាក់​ខាង​លើ​ ត្រូវ​បាន​តុលាការ​​ បង្គាប់​មក ឈ្មោះ សែម សាង ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន ស្ថិត​នៅ​ភូមិ ស្រែ​ប្រាំង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ឱ្យ​ចូល​មក​កាន់ សាលាខេត្តត្បូងឃ្មុំ ដើម្បី សាក​សួរ បំភ្លឺ ដំណើរ​រឿង ដែល​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​។​

ប្រភព​ពី​ប្រជាពលរដ្ឋ ចំនួន​២​ភូមិ​ ក្នុង​២០០​នាក់ នា​រសៀល​ថ្ងៃ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០១៩ នេះ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា ដំណើរ​រឿង ដែល​កើត​ឡើង​ដោយ​សារ ប្រជាពលរដ្ឋ នៅ​ភូមិ ស្រែ​ប្រាំង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ប្រមាណ​៣០​នាក់ បាន ទៅ​ហាម​ឃាត់ និង​ចាប់​យក ម៉ាស៊ីន ត្រង់​ស៊ី​ន័រ កាត់​ឈើ ចំនួន​២​គ្រឿង ពី ភាគី ម្ខាង​ទៀត សង្ស័យ ដើម បណ្តឹង ដែល​បាន ចូល​ទៅ​​អារ កាប់ ឈើ នៅ​លើ ដី សហគមន៍ ចំនួន​៧៨៥​ហិចតា  ដែល ពួកគាត់​កំពុង កាន់​អាស្រ័យ ផល ក្នុង​អំឡុង​ពេល​កើត​ហេតុ នៅ​ភូមិ​ស្រែ​ប្រាំង ឃុំ​ត្រពាំង​ព្រីង ​ស្រុក​តំបែរ​។ និង រារាំង គ្រឿង​ចក្រ របស់ ក្រុម​ហ៊ុន មួយ មិន​ឱ្យ ឈូស​ឆាយ លើ​ដី សហគមន៍ ចំនួន​៤៤៥ ហិចតា​ ដែល ពួកគាត់​កំពុង​កាន់​កាប់​អាស្រ័យ​ផល នៅ​ភូមិ បុស្សស្នោរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ​ ក្នុង​អំឡុង​ពេល​កើត​ហេតុ​។

ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ឱ្យ​ដឹង​បន្ត​ថា នា​រសៀល​ថ្ងៃ​ទី​១០​ខែ​មិថុនា​ឆ្នាំ ២០១៩ នេះ ខាង តុលាការ បង្គាប់​ឲ្យ​ចូល​ខ្លួន​ចំនួន​ ១០នាក់ ដើម្បី សាក​សួរ​តាម​និតិវិធី​ និង​បាន ឱ្យ​ពួកគាត់ ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ពន្យារ​ពេល កាត់​ក្តី នៅ​ពេល​ក្រោយ ។​