ក្រុមហ៊ុន microsoft កាលពីរសៀលថ្ងៃទី 12 ខែតុលា ឆ្នាំ2019 បានរៀបចំសិក្ខាសាលា ស្ដីពីកន្លែង​ការងារ ដែលមានការការពារទៅថ្ងៃអនាគត ដោយមានការផ្តោតជាពិសេសទៅលើសហគ្រាសខ្នាតតូច​ និងមធ្យម។ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសណ្ឋាគារសូហ៊្វីតែល ប៉ូកេត្រា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកពីអង្គភាពរដ្ឋ និងវិស័យឯកជននានា ដើម្បីស្វែងយល់ដឹងពីវិធីសាស្រ្ត បែបច្នៃប្រឌិតថ្មី និងប្រើប្រាស់សេវាផ្ទុកទិន្នន័យ ក្នុងការបង្កើតការជឿជាក់ការច្នៃ    ប្រឌិតថ្មី កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងសន្តិសុខនៅកន្លែងធ្វើការ របស់អាជីវកម្មខ្នាតតូច និង                   មធ្យម។

អ្នកស្រី សាលីនី រ៉ាវែល ប្រធានផ្នែកសាជីវកម្មការងារខាងក្រៅ និងការងារផ្នែកច្បាប់ លើទីផ្សារថ្មីប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់microsoft មានប្រសាសន៍ថា ទិន្នន័យ គឺជាមាសប្រាក់។ ការលើកឡើងបែបនេះ បង្ហាញពីសារៈសំខាន់នៃសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្ទុកទិន្នន័យ ដែលជឿទុកចិត្តបាន​។ microsoft បានបង្កើតប្រព័ន្ធផ្ទុកទិន្នន័យរបស់ខ្លួន ដោយឈរលើគោលការណ៍ជាមូលដ្ឋាន ចំនួន 4 រួមមាន សុវត្ថិភាពឯកជនភាព អនុលោមភាព និងតម្លាភាព ជារៀងរាល់ថ្ងៃ អ្នកអាជីពផ្នែកសុវត្ថិភាព របស់ក្រុមហ៊ុន microsoft ចំនួន 3500 នាក់ កំពុងការពារទិន្នន័យរបស់អតិថិជនយើង។ យើងបានប្រើប្រាស់កម្មវិធីសិប្បនិម្មិតឆ្លាតវៃ ដើម្បីវិភាគលើសញ្ញាទូទាំងពិភពលោក ចំនួន 6500 លានសញ្ញា ដើម្បីការពាររកឲ្យឃើញ និងឆ្លើយតបទៅនឹងការគំរាមឬមេរោគផ្សេងៗ តាមប្រព័ន្ធអ៊ីនធឺណិត។

នៅក្នុងឱកាសនោះដែរ វាក្មិនពីររូប របស់ក្រុមហ៊ុន microsoft ក៏បានផ្ដល់ចំណេះដឹងដល់សិក្ខាកាមទាំងអស់ ទាក់ទងនិងអន្តរកម្មរបស់ប្រព័ន្ធសុវត្ថិភាព នៃកម្មវិធីផ្ទុកទិន្នន័យ របស់microsoft ផងដែរ។ ដំណោះស្រាយតាមរយៈកម្មវិធីដំណើរការប្រព័ន្ធផ្ទុកទិន្នន័យ ដោយសុវត្ថិភាព ឬ CASB នឹងជួយឲ្យអ្នកប្រើប្រាស់មើលឃើញច្បាស់ ពីសេវានិងកម្មវិធីផ្សេងៗ លើប្រព័ន្ធផ្ទុកទិន្នន័យរបស់ខ្លួន ក៏ដូចជាផ្ដល់ការវិភាគលើបញ្ហាផ្សេ ងៗដើម្បីកំណត់និងប្រឆាំង នឹងមេរោគផ្សេងៗ តាមប្រព័ន្ធអ៊ីនធឺណិត ។ អ្នកចូលរួមក្នុងសិក្ខាសាលាទាំងអស់ ក៏បានរៀនអំពីកម្មវិធីសុវត្ថិភាព microsoft 365 ស៊ីឃ្យួរីធី និងសមត្ថភាពដែលកម្មវិធីនេះ អាចពង្រីកការពារទៅលើឯកសារផ្សេងៗ ដោយមានមូលដ្ឋានផ្ដោតលើសុវត្ថិភាព ជាពិសេសត្រូវ​បានបញ្ចូលក្នុងឯកសារនោះ។